អង្ករ​ផ្កា​រំដួល​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​អង្ករ​ល្អ​ជាង​គេ​នៅលើ​ពិភពលោក (AKP)

ភ្នំពេញ ២១ វិច្ឆិកា ២០១៤៖ អង្ករក្រអូបផ្ការំដួលរបស់កម្ពុជា បានបន្តលើកកេរ្តិ៍ឈ្មោះប្រទេស កម្ពុជាឱ្យល្បីល្បាញកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ តាមរយៈការឈ្នះពានរង្វាន់អង្ករល្អជាងគេ នៅលើពិភពលោក ដែលមានក្រុមហ៊ុនចំនួន៥០០ មកពី៣៧ប្រទេសចូលរួមក្នុងពិធីប្រកាសលទ្ធផល The Best Rice ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤។

ភ្នំពេញ ២១ វិច្ឆិកា ២០១៤៖ អង្ករក្រអូបផ្ការំដួលរបស់កម្ពុជា បានបន្តលើកកេរ្តិ៍ឈ្មោះប្រទេស កម្ពុជាឱ្យល្បីល្បាញកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ តាមរយៈការឈ្នះពានរង្វាន់អង្ករល្អជាងគេ នៅលើពិភពលោក ដែលមានក្រុមហ៊ុនចំនួន៥០០ មកពី៣៧ប្រទេសចូលរួមក្នុងពិធីប្រកាសលទ្ធផល The Best Rice ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤។

 

ក្នុងឆ្នាំ២០១៤នេះ អង្ករក្រអូបផ្ការំដួលរបស់ប្រទេសកម្ពុជា និងអង្ករក្រហមរបស់ប្រទេសថៃ បានជាប់លេខ១ ដូចគ្នាជាអង្ករដែលមានរសជាតិឆ្ងាញ់ជាងគេនៃប្រទេសផលិតអង្ករល្អទាំង៧ នៅលើពិភព លោករួមមានកម្ពុជា ថៃ វៀតណាម ប៉ាគីស្ថាន ឥណ្ឌា អាម៉េរិក និងមីយ៉ាន់ម៉ា។

 

លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា នេះជាមោនភាពណាស់សម្រាប់កម្ពុជា ដែលទទួលបានជ័យលាបភី៣ឆ្នាំជាប់គ្នា ហើយជ័យលាភីនេះនឹងធ្វើឱ្យអង្កររបស់កម្ពុជាកាន់តែល្បីល្បាញលើទីផ្សារអន្តរជាតិកាន់តែខ្លាំងក្លាឡើងថែមទៀត ហើយយើងត្រូវតែថែរក្សារូបភាពអង្ករល្អនេះ ឱ្យដល់បណ្តាញទីផ្សារអន្តរជាតិផ្សេងៗ កាន់តែស្គាល់អង្ករខ្មែរ។ លោកសង្ឃឹមថា កសិករទាំងអស់ នឹងមានទឹកចិត្តខំប្រឹងដាំស្រូវអង្ករល្អប្រភេទអង្ករដែលជាប់នៅក្នុងឆ្នាំ នេះឱ្យបានច្រើន ហើយនឹងខំពង្រឹងស្តង់ដារផ្សព្វផ្សាយអង្ករឱ្យកាន់តែល្បីជាងនេះទៀត។

 

លោក សុខ ពុទ្ធិវុធ បានបន្តថា ក្នុងឆ្នាំនេះអង្ករកម្ពុជាបានឈ្នះហើយ ហើយសកម្មភាពបន្តទៀត យើងត្រូវពង្រឹងគុណភាព និងកេរ្តិ៍ឈ្មោះអង្កររបស់យើងឱ្យកាន់តែល្បីបន្ថែមទៀត ដោយសារយើងទើបតែនឹងនំាចេញជាង៣០ម៉ឺនជាងតោន ដូច្នេះហើយអ្នកដែលស្គាល់អង្ករយើងនៅមានកម្រិត ហើយយើងនឹងខំពង្រីកចំនួននេះបានកាន់តែច្រើននៅពេលតម្រូវការរបស់ពួកគាត់កាន់តែច្រើនឡើងៗ។ លោកបានបញ្ជាក់ទៀតថា នេះគឺឱកាសមួយ ដែលកម្ពុជាបានឈ្នះបីឆ្នាំជាប់គ្នា និងជាឱកាសដែលយើងបានផ្សព្វផ្សាយ និងជំរុញតម្រូវការអង្ករកាន់តែច្រើនថែមទៀត ហើយក៏ជាក្តីសង្ឃឹមច្រើនដើម្បីផ្សព្វផ្សាយកេរ្តិ៍ឈ្មោះអង្ករយើងឱ្យល្បី និងក៏ជាផ្នែកមួយនៃការនំាចេញឱ្យបាន១ លានតោនក្នុងឆ្នាំ២០១៥ខាងមុខនេះ។

 

លោកប្រធានក្រុមហ៊ុន Amru Rice បានឱ្យដឹងថា នេះគឺជាជោគជ័យធំមួយជាថ្មីទៀត ដែលកម្ពុជាបានទទួលពានរង្វាន់លេខ១ជាប់ៗគ្នាបីឆ្នាំ និងបង្ហាញឱ្យឃើញថា កម្ពុជានឹងបោះជំហានទៅមុខកាន់តែលឿនជាមួយអង្ករក្រអូបកម្ពុជានេះ។

 

លោកបន្តថា ឆ្នាំនេះពិតជាបង្ហាញកាន់តែច្បាស់ថាអង្ករខ្មែរពិតជាមានគុណភាព និងទាក់ទាញអ្នកទិញលើទីផ្សារអន្តរជាតិ ហើយលោករំពឹងថាការពង្រីកទីផ្សារថ្មីទៅលើអង្កររបស់កម្ពុជា នឹងទាក់ទាញការបញ្ជាទិញកាន់តែច្រើនសម្រាប់ ឆ្នាំ២០១៥ និងការនាំចេញឱ្យបាន១លានតោន ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា៕

 

អត្ថបទដកស្រងចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)៖ http://www.akp.gov.kh/kh/?p=100107

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់