ក្រសួងកសិកម្មព្រមានជាថ្មីដល់ការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្ដោ

ភ្នំពេញ ២០ ឧសភា ២០១៤៖  ក្រសួងកសិកម្មបាន ស្នើជាថ្មីឱ្យរដ្ឋបាលជលផលចាត់វិធាន ការត្រួតពិនិត្យលើការបង្ក្រាបបទល្មើស នៃការដឹកនិងការចិញ្ចឹម ត្រីឆ្ដោ…

ភ្នំពេញ ២០ ឧសភា ២០១៤៖  ក្រសួងកសិកម្មបាន ស្នើជាថ្មីឱ្យរដ្ឋបាលជលផលចាត់វិធាន ការត្រួតពិនិត្យលើការបង្ក្រាបបទល្មើស នៃការដឹកនិងការចិញ្ចឹម ត្រីឆ្ដោ ត្រីរ៉ស់និងការត្រួតពិនិត្យផលិតផលជលផល នាំចូលឱ្យមានប្រសិទ្ធភាពខ្ពស់។

កាលពីថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៤  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីជូនដំណឹង ជម្រាបដល់ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ថា កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចប់សកម្មភាពចិញ្ចឹមត្រីឆ្ដោ   និងត្រីរ៉ស់ និងអនុញ្ញាតឱ្យរដ្ឋបាល ជលផលធ្វើការចិញ្ចឹមពិសោធន៍ ស្រាវជ្រាវ។

នៅក្នុងលិខិតចុះហត្ថលេខា ដោយ  លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង កសិកម្មបានបង្ហាញថា ក្រសួងបាន សម្រេចផ្អាកការអនុវត្ដន៍គោលការណ៍ អនុញ្ញាតនាំចូល និងនាំឆ្លងកាត់ផល នេសាទប្រភេទត្រីរ៉ស់ ត្រីឆ្ដោ ត្រីដៀប ត្រីផ្ទក់ដែលពុំទាន់ធ្វើការកែច្នៃ (កាត់ ក្បាល) ផងដែរ ។ កន្លងមកក្រសួង បានសង្កេតឃើញថា រដ្ឋបាលជលផល ពុំទាន់អនុវត្ដការងារទាំងនេះឱ្យបាន ហ្មត់ចត់ប្រកបដោយប្រសិទ្ធភាពនៅ ឡើយទេ ។ ដូចនេះក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទសម្រេចឱ្យ រដ្ឋបាលជលផល ចាត់វិធានការឱ្យបាន ម៉ឺងម៉ាត់និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងលិខិតបានបញ្ជាក់ថា  ហាមដាច់ខាតរាល់ការនាំចូលនិង ឆ្លង កាត់ផលនេសាទប្រភេទត្រីរ៉ស់ ត្រីឆ្ដោ ត្រីដៀប និងត្រីផ្ទក់ ដែលពុំទាន់ ធ្វើការកែច្នៃ (កាត់ក្បាល) និងត្រូវ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះ ជនណាដែលនាំចូល  និង ឆ្លងកាត់ផល នេសាទទាំងនេះពីក្រៅប្រទេស ។  ត្រូវ ត្រួតពិនិត្យអនាម័យផលិតផលនាំចូល ប្រកបដោយគុណភាពនិងសុវត្ថិភាព ដើម្បីធានាសុខុមាលភាពសាធារណៈ ។

នៅក្នុងលិខិតដដែលបាន សរសេរទៀតថា ត្រូវបន្ដការសិក្សា ស្រាវជ្រាវបន្ថែមនូវការចិញ្ចឹមត្រីឆ្ដោ និងត្រីរ៉ស់ ដោយប្រើចំណីគ្រាប់ចំណី ផ្សំក្នុងវិទ្យាស្ថានវារីវប្បកម្ម និង  តាមបណ្ដាស្ថានីយវារីវប្បកម្មនានា និង រាយការណ៍ពីលទ្ធផលជូនក្រសួង ។  ទន្ទឹមនេះរដ្ឋបាលជលផល  ត្រូវសិក្សាពី ប្រព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព មួយដែលអាចធានាការអនុវត្ដន៍ច្បាប់ សម្រាប់វារីវប្បករចិញ្ចឹមត្រីឆ្ដោនិង ត្រីរ៉ស់។ ត្រូវចាត់វិធានការយ៉ាង ម៉ឺងម៉ាត់ចំពោះជនណាដែលបាន ប្រព្រឹត្ដបទល្មើសចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់ ដោយត្រូវពិន័យឬដាក់ទណ្ឌកម្មតាម ច្បាប់ស្ដីពីជលផលជាធរមាន ៕ ប.សិលា

ដកស្រង់ចេញពីគេហទំព័ររស្មីកម្ពុជា ចេញផ្សាយ ថ្ងៃទី១៩ ឧសភា ២០១៤

http://www.rasmeinews.com/local_news/detail?news=NWUxODVhMj&page=18#.U3rEk3bLG_w

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់