រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឲ្យអភិបាលខេត្ត ចំនួន៥ ចាត់វិធានការលុបបំបាត់ ការចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់

ភ្នំពេញ ៨ កញ្ញា ២០១៥៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ញើលិខិតចំនួន៥ច្បាប់ផ្សេងៗគ្នា ទៅកាន់អភិបាលខេត្តចំនួន៥ រួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង់ និងសៀមរាប ដើម្បីឲ្យអភិបាលខេត្តទាំងនេះ ឲ្យចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ក្នុងការលុបបំបាត់ លើរាល់សកម្មភាព ការចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ ក្នុងទឹកដីខេត្តទាំង៥នោះ។

សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសដល់គណៈអភិបាលរាជធានីខេត្ត អាជីវករ និងប្រជាពលរដ្ឋទូទាំងប្រទេស អំពីការសម្រេចបញ្ឈប់ សកម្មភាពចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ និងអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋទូទៅមេត្តាបង្វែរទិសដៅ ពីការចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ ទៅចិញ្ចឹមត្រីប្រភេទផ្សេងៗវិញ។ ហើយថាការចិញ្ចឹមត្រីទាំង២ប្រភេទនេះ ធ្វើឲ្យផលប៉ះពាល់ដល់ ធនធានជលផល ដោយសារតែការនេសាទកូនត្រីពីបឹង ទន្លេធម្មជាតិ សម្រាប់ផ្តល់ជាចំណីឲ្យត្រីឆ្តោ និងត្រីរ៉ស់ចិញ្ចឹម៕

ប្រភពៈ Fresh News

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់