វិស័យ​កសិកម្ម​បង្កើត ផលិតផល​ក្នុង​ស្រុក ៣២​ភាគរយ និង​ផ្តល់​ការងារ​៨០ភាគរយ​ នៃ​កម្លាំង​ពលកម្ម​សរុប

ភ្នំពេញ ៩ មីនា ២០១៦៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការរីកចម្រើន គួរអោយកត់សំគាល់ ដោយមានសមត្ថភាពផលិតស្រូវគ្រប់គ្រាន់ដោយខ្លួនឯង ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយលើកកម្ពស់ផលិតកម្មស្រូវ និងនាំអង្កចេញរបស់រាជរដ្ឋាភិបាល និងក្របខណ្ឌយុទ្ធសាស្ត្រ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ (២០១៤-២០១៨) និងក្របខណ្ឌគតិ្តយុទ្ធផ្សេងៗ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង។

ភ្នំពេញ ៩ មីនា ២០១៦៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការរីកចម្រើន គួរអោយកត់សំគាល់ ដោយមានសមត្ថភាពផលិតស្រូវគ្រប់គ្រាន់ដោយខ្លួនឯង ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយលើកកម្ពស់ផលិតកម្មស្រូវ និងនាំអង្កចេញរបស់រាជរដ្ឋាភិបាល និងក្របខណ្ឌយុទ្ធសាស្ត្រ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ (២០១៤-២០១៨) និងក្របខណ្ឌគតិ្តយុទ្ធផ្សេងៗ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង។

 

លោកស្រី  គង់ តូសត់ សមាជិកគណៈកម្មាធិការគ្រប់គ្រង វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងជាតំណាងគណៈកម្មការរៀបចំវេទិកាកសិករថ្នាក់ជាតិលើកទី៦ បានលើកឡើង នៅថ្ងៃទី៩ មីនានេះថា “វិស័យកសិកម្មបានបង្កើតនូវផលិតផលក្នុងស្រុកសរុប៣២ភាគរយ និងបានផ្តល់ការងារប្រហែល៨០ភាគរយ នៃកម្លាំងពលកម្មរបស់ប្រទេស។ វិស័យនេះត្រូវបានគ្របដណ្តប់ ដោយកសិករខ្នាតតូច ដែលត្រូវបានចូលរួមយ៉ាងសំខាន់នៅក្នុងផលិតកម្មគ្រួសារ”។

 

អង្គការសង្គមស៊ីវិលមួយនេះទទួលស្គាល់ថា នៅថ្នាក់មូលដ្ឋាន នៅតែមិនទាន់មានតុល្យភាពស្បៀង (ខ្វះស្បៀង) នៅឡើយ ជាពិសេសបញ្ហាទាំងនោះ តែងតែកើតឡើង ចំពោះកសិករតូចតាច ក្រុមកសិករដែលគ្មានដីធ្លី និងកសិករជនជាតិ ដើមភាគតិច ដែលរស់នៅដោយពឹងផ្អែក ទៅលើធនធានធម្មជាតិ។

 

លោកស្រីបន្តថា សម្រាប់ប្រទេសកម្ពុជាដែលកសិកម្ម នៅមានលក្ខណៈជា កសិកម្មគ្រួសារ នៅឡើយនោះ ការធ្វើសមាហរណកម្ម សេដ្ឋកិច្ចជាមួយ សេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ត្រូវបាន គេមើលឃើញថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍហើយការពង្រឹងសិទ្ធិអំណាច កសិករខ្នាតតូច គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏មានប្រសិទ្ធិភាព សម្រាប់ចូលរួមក្នុងការ បង្កើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

 

ភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិរបស់ប្រទេស ស៊ុយអ៊ែដស្តីពី National Gender Profile of Agricultural households បានបង្ហាញថា នៅក្នុងប្រទេសកម្ពុជា ស្ត្រីបានចូលរួមដ៏សំខាន់ ក្នុងវិស័យសេដ្ឋកិច្ច ប៉ុន្តែកិច្ចខិតខំ ប្រឹងប្រែងរបស់ពួកគេនៅតែមើលមិនឃើញដោយសារតែកង្វះនៃទិន្នន័យភេទសរុប (SDD)។ ខណៈពេលដែលការ ចូលរួមរបស់ស្ត្រី គឺជាកត្តាសំខាន់ សម្រាប់សេដ្ឋកិច្ចគ្រួសារ និង សន្តិសុខស្បៀង ហើយសកម្មភាព របស់ពួកគាត់ជាញឹកញាប់ ត្រូវបានដកចេញពី គណនីសេដ្ឋកិច្ច។

 

សូមបញ្ជាក់ថា ចំនួនសរុបនៃគ្រួសារធ្វើកសិកម្មគឺ ២,៣ លាននាក់ ឬ ស្មើនឹង ៨៥ ភាគរយ នៃគ្រួសារសរុបក្នុង ប្រទេសកម្ពុជា។ ក្នុងចំណោមនេះ មាន៨០ភាគរយ នៃគ្រួសារធ្វើកសិកម្ម ដែលមេគ្រួសារជាបុរស និងចំនួន២០ភាគរយ មេគ្រួសារជាស្ត្រី៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់