ADB គ្រោង​ផ្ដល់​ជំនួយ​សម្រាប់​ប្រព័ន្ធ​ គ្រប់គ្រង​អត្តសញ្ញាណប័ណ្ណ នៅ​កម្ពុជា (គេហទំព័រ​ដើម​អម្ពិល)

ភ្នំពេញ ១៧ មីនា ២០១៦៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានគម្រោងផ្តល់ជំនួយ ដល់ក្រសួងមហាផ្ទៃ សម្រាប់បង្កើតប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅកម្ពុជា ខណៈដែលកម្ពុជាបានឯកភាពយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរធ្វើជាប័ណ្ណបញ្ជាក់សម្រាប់បោះឆ្នោត នាពេលខាងមុខ។

ភ្នំពេញ ១៧ មីនា ២០១៦៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានគម្រោងផ្តល់ជំនួយ ដល់ក្រសួងមហាផ្ទៃ សម្រាប់បង្កើតប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅកម្ពុជា ខណៈដែលកម្ពុជាបានឯកភាពយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរធ្វើជាប័ណ្ណ បញ្ជាក់សម្រាប់បោះឆ្នោតនាពេលខាងមុខ។

 

នៅក្នុងជំនួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃ លោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍ អាស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា ធនាគារ ADB នឹងពិនិត្យគម្រោងផែនការ ផ្តល់លទ្ធភាពបង្កើតប្រព័ន្ធនៃការគ្រប់គ្រងអត្តសញ្ញាណប័ណ្ណនៅកម្ពុជា ដែលកិច្ចការនោះ គឺមានសារៈសំខាន់ក្នុងជួយរៀបចំបញ្ជីឈ្មោះ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

 

ក្នុងជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បញ្ហារៀបចំធ្វើអត្តសញ្ញាណប័ណ្ណនេះ បច្ចុប្បន្នអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានកំពុងបន្តធ្វើជារៀងរាល់ថ្ងៃ ដើម្បីអនុវត្តឲ្យស្រប ទៅតាមច្បាប់នៃការបោះឆ្នោត។

 

សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវ និងស្នើសុំឲ្យមានការ ជួយផ្តល់ការគាំទ្រ ជាបន្តទៅទៀតពី ADB ដល់ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ហើយថាជំនួយនោះនឹងបន្តគាំទ្រ រហូតដល់ឆ្នាំ២០១៩ ដែលជាឆ្នាំបញ្ចប់នៃផែនការជាតិនោះ។

 

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើអត្តសញ្ញាណប័ណ្ណជូន ប្រជាពលរដ្ឋបានចំនួន ៧លាន ៥សែន ៦ម៉ឺនហើយ គឺនៅសល់តែជាង៣លាន ទៀតទេ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់