ADB ៖ ប្រទេស​កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​

ភ្នំពេញ ២៥ មីនា ២០១៥៖ របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ បានបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តរីកចម្រើននៅឆ្នាំ២០១៥ និង២០១៦ ដោយសារតែភាពកាន់តែរឹងមាំនៃដំណើរការសេដ្ឋកិច្ចរបស់ដៃគូ ពាណិជ្ជកម្មដូចជា សហរដ្ឋអាមេរិក និងប្រទេសថៃ ព្រមទាំងសហភាពអឺរុប ធូរស្រាលនៃស្ថានភាពនយោបាយ និងទីផ្សារពលកម្មក្នុងស្រុក និងការធ្លាក់ចុះទាបជាងមុននៃតម្លៃប្រេងឥន្ធនៈ។

ភ្នំពេញ ២៥ មីនា ២០១៥៖ របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ បានបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តរីកចម្រើននៅឆ្នាំ២០១៥ និង២០១៦ ដោយសារតែភាពកាន់តែរឹងមាំនៃដំណើរការសេដ្ឋកិច្ចរបស់ដៃគូ ពាណិជ្ជកម្មដូចជា សហរដ្ឋអាមេរិក និងប្រទេសថៃ ព្រមទាំងសហភាពអឺរុប ធូរស្រាលនៃស្ថានភាពនយោបាយ និងទីផ្សារពលកម្មក្នុងស្រុក និងការធ្លាក់ចុះទាបជាងមុននៃតម្លៃប្រេងឥន្ធនៈ។

ADBបាននិយាយ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ថា ក្នុងសេចក្តីរបាយការណ៍ពិសេសប្រចាំឆ្នាំរបស់ ADB ស្តីអំពីសេដ្ឋកិច្ច ក្រោមចំណងជើងថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០១៥ (ADO) បានលើកឡើងថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (GDP) ត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងពី៧,០% ក្នុងឆ្នាំ២០១៤ រហូតដល់៧,៣% ក្នុងឆ្នាំ២០១៥ ហើយនឹងបន្តកើនឡើងដល់ ៧,៥% នៅឆ្នាំក្រោយ ។

ការកើនឡើងនូវតម្រូវការ ក្នុងស្រុក និងភាពរឹងមាំនៃកិច្ចខិតខំប្រមូលពន្ធបានធ្វើឱ្យឱនភាពហិរញ្ញវត្ថុដោយ មិនរាប់បញ្ចូលទាំងជំនួយឥតសំណងរួមតូចមកត្រឹមប្រមាណ ៤,១% នៃGDP កាលពីឆ្នាំ២០១៤ ។ រាជរដ្ឋាភិបាលបានបំពេញបន្ថែមប្រាក់តម្កល់របស់ខ្លួននៅ ក្នុងវិស័យធនាគារប្រហាក់ប្រហែលនឹង ៧,០% នៃGDP ដែលខិតទៅរកចំនួនសាច់ប្រាក់ដែលបានតម្កល់ទុក កាលពីឆ្នាំ ២០០៨ ពោលគឺមុនពេលមានវិបត្តិហិរញ្ញវត្ថុសកល ដែលកាលនោះប្រាក់តម្កល់របស់រដ្ឋាភិបាលមាន៧,៨% នៃGDP ។

លោក Eric Sidgwick នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ ថា“ដោយសារភាពកាន់តែរឹងមាំនៃសេដ្ឋកិច្ចពិភពលោក និងការ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចប្រកបដោយការប្រុងប្រយ័ត្ន ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែមានភាពល្អប្រសើរសម្រាប់រយៈពេល ២ឆ្នាំបន្ទាប់” ។ លោក Sidgwick បន្តថា “ប្រទេសកម្ពុជាត្រូវបន្តពង្រីកមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើពិធីកម្មប្រភពកំណើន ដើម្បីគាំទ្រដល់កំណើនសម្រាប់ទាំងអស់គ្នា និងកំណើនដែលមាននិរន្តរភាព”។

ឥណទានសម្រាប់វិស័យឯកជន បានកើនឡើងជាមធ្យមចំនួន ២៧,៣% ក្នុងចន្លោះឆ្នាំ២០១០-២០១៣ និងបានកើនឡើងបន្ថែមទៀតដល់ ៣១,៣% ក្នុង ឆ្នាំ២០១៤(ដោយផ្អែកលើកំណើននៃផលធៀបឥណទានទៅនឹងGDPពី៤៥,០% ក្នុងឆ្នាំ២០១៣ រហូតដល់៥៤,៦% ក្នុងឆ្នាំ២០១៤) ដែលបង្ហាញឱ្យឃើញអំពីលទ្ធភាពនៃការកើនឡើងនូវហានិភ័យហិរញ្ញវត្ថុនៅក្នុងវិស័យធនាគារ។ ការពង្រឹងការត្រួតពិនិត្យធនាគារ និងក្របខ័ណ្ឌនិយ័តកម្ម ព្រមទាំងការត្រួតពិនិត្យឱ្យបាន ដិតដល់ចំពោះការផ្តល់កម្ចីសម្រាប់ការវិនិយោគអចលនទ្រព្យ នឹងជួយធានាឱ្យវិស័យហិរញ្ញវត្ថុមានស្ថិរភាព ។ អតិផរណាមានកម្រិត៣,៩% ក្នុងឆ្នាំ២០១៤ ហើយរំពឹងថាវានឹងធ្លាក់ចុះមកត្រឹម ១,៦% ក្នុងឆ្នាំ២០១៥ ដោយសារតែតម្លៃប្រេងឥន្ធនៈមានការធ្លាក់ចុះ។ អតិផរណានឹងកើនឡើងដល់ ២,៧% វិញ ក្នុងឆ្នាំ២០១៦៕ដោយ៖ ជ័យ ភូមិពល

ដកស្រង់ចេញពីគេហទំព័រ AKP

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់