ADB និង ប្រទេសជប៉ុនផ្ដល់ជំនួយដើម្បីកាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​គ្រោះមហន្ដរាយ​នៅកម្ពុជា

ភ្នំពេញ ៧ តុលា ២០១៤៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង រដ្ឋាភិបាល ជប៉ុន នឹងផ្ដល់ជំ នួយគាំទ្រដល់គម្រោង ដែលអនុវត្ដន៍នៅមូលដ្ឋានមួយ ដើម្បីគ្រប់គ្រង ហានិភ័យ និង កាត់បន្ថយផលប៉ះពាល់បង្កឡើងដោយគ្រោះទឹកជំនន់ និង គ្រោះមហន្ដរាយធម្មជាតិដទៃទៀត តាមសហគមន៍ងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។

ភ្នំពេញ ៧ តុលា ២០១៤៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង រដ្ឋាភិបាល ជប៉ុន នឹងផ្ដល់ជំ នួយគាំទ្រដល់គម្រោង ដែលអនុវត្ដន៍នៅមូលដ្ឋានមួយ ដើម្បីគ្រប់គ្រង ហានិភ័យ និង កាត់បន្ថយផលប៉ះពាល់បង្កឡើងដោយគ្រោះទឹកជំនន់ និង គ្រោះមហន្ដរាយធម្មជាតិដទៃទៀត តាមសហគមន៍ងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០៦ខែតុលា ឆ្នាំ២០១៤ ADB បាននិយាយថា គម្រោង កាត់បន្ថយគ្រោះភ័យ នៃគ្រោះមហន្ដ រាយតាមសហគមន៍ ក្រោមហិរញ្ញប្បទានជាជំនួយឥត សំណងក្នុងទឹក ប្រាក់២លានដុល្លារពីមូលនិធិជប៉ុន សម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) នឹងគាំទ្រឃុំចំនួន៥៤ ដែលត្រូវបានជ្រើសរើសចេញពីស្រុក ចំនួន១៨នៅក្នុងខេត្ដគោលដៅ ចំនួន៦ដូចជាខេត្ដបាត់ដំបង បន្ទាយ មានជ័យ សៀមរាប កំពង់ធំ កំពង់ចាម និង ខេត្តព្រៃវែង ដើម្បីដាក់ឱ្យ អនុវត្ដន៍នូវផែនការគ្រប់គ្រងគ្រោះភ័យគ្រោះមហន្ដរាយ និង ផែនការ បន្សាំទៅ នឹងការប្រែប្រួលអាកាសធាតុ ។ ខេត្ដទាំងនេះគឺជាខេត្ដដែល រងគ្រោះដោយ សារគ្រោះ មហន្ដរាយធម្មជាតិកាលពីពេលថ្មីៗនេះ។

លោក Eric Sidgwick នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រ ទេសកម្ពុជានិយាយថា “ការពង្រឹង ភាពធន់របស់សហគមន៍ចំពោះ គ្រោះមហន្ដរាយមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីទប់ស្កាត់គ្រួសារ ដែលងាយរងគ្រោះមិនឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ នៅក្នុងពេល ដែលមានគ្រោះមហន្ដរាយ កើតមាន ឡើង ។ គម្រោងនេះនឹងធ្វើការ ប៉ាន់ប្រមាណពីមុខសញ្ញាគ្រោះថ្នាក់ និង ភាពងាយរងគ្រោះ បង្កើត ប្រព័ន្ធ ផ្ដល់ព័ត៌មានជាមុន និង ផែនការឆ្លើយតប និង ស្ដារឡើងវិញ ក្រោយពេលមានស្ថានភាពអាសន្ន ដែលឆ្លុះ បញ្ចាំងពីសេចក្ដីត្រូវការ និង ភាពងាយរងគ្រោះរបស់សហគមន៍”។

គ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះនាំឱ្យមាន មនុស្សរាប់រយនាក់បាត់បង់ជីវិត និង ធ្វើឱ្យមានការខាតបង់សេដ្ឋកិច្ច យ៉ាងច្រើនសម្បើម ដែលផលប៉ះពាល់ទាំងនេះទំនងជានឹងកាន់តែធ្ងន់ ធ្ងរជាងនេះ ខណៈពេល ដែលផលប៉ះពាល់នៃការប្រែប្រួលអាកាស ធាតុកាន់តែមានសន្ទុះខ្លាំងឡើងៗ ។ ការកសាងសមត្ថភាពរៀបចំផែន ការ និង គ្រប់គ្រងការកាត់បន្ថយគ្រោះភ័យគ្រោះមហន្ដរាយ នៅថ្នាក់ មូលដ្ឋាន ត្រូវបានគេចាត់ទុកថាជាវិធីសាស្ដ្រ ដែលមានប្រសិទ្ធភាព បំផុត ដើម្បីសម្រេចនូវលទ្ធផល ល្អប្រសើរ និង ធានាបាននូវភាពជា ម្ចាស់នៅនឹងមូលដ្ឋានផ្ទាល់ ។ គម្រោងនេះនឹងបង្កើតនូវប្រព័ន្ធគំរូ ដែលអាចយកទៅអនុវត្ដន៍តាមឃុំ និង ស្រុកដទៃទៀត។

សេចក្តីប្រកាសព័ត៌មានបាននិយាយថា ក្នុងចំណោមសកម្មភាព នានា ដែលនឹងត្រូវអនុវត្ដន៍នៅថ្នាក់ភូមិ រួមមាន ការបង្កើតនូវប្រព័ន្ធ ផ្ដល់ព័ត៌មានជាមុនតាមសហគមន៍ ការបង្កើតនូវច្រកជន្លៀស និង តំបន់សុវត្ថិភាព យុទ្ធនាការអប់រំសហគមន៍ ការហាត់សមយុទ្ធដូច ពេលមានគ្រោះមហន្ដរាយកើតឡើង និង ការបង្កើតនូវក្រុមឆ្លើយតបចំ ពោះគ្រោះមហន្ដរាយតាមភូមិ ។ គម្រោងនេះនឹងពង្រឹងសមត្ថភាព របស់ក្រុមប្រឹក្សាឃុំ និង គណៈកម្មាធិការស្រុក ធានាឱ្យមានការចូល រួមដោយស្មើភាពគ្នារបស់ស្ដ្រី និង បុរស និង ជំរុញឱ្យមានការចូលរួម ពីអង្គការសង្គមស៊ីវិល និង សហគមន៍មូលដ្ឋាន ក្នុងការរៀបចំផែនការ និង អនុវត្ដន៍គំនិតផ្ដួចផ្ដើមកាត់បន្ថយគ្រោះភ័យគ្រោះមហន្ដរាយ តាម សហគមន៍ និង គំនិតផ្ដួចផ្ដើម បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះមានគោលបំណងកាត់បន្ថយការខាតបង់សេដ្ឋកិច្ច ដែល បង្កឡើង ដោយគ្រោះទឹកជំនន់ឱ្យបាន១៥%នៅក្នុងរយៈពេល៥ឆ្នាំ ចាប់គិតពីឆ្នាំ២០១៥ទៅ ។ គម្រោងដែលមានការចូលរួមបដិភាគពីរដ្ឋា ភិបាលចំនួន៤៤១ ០០០ដុល្លារដែរនោះ នឹងអនុវត្ដក្នុង រយៈពេល៣ឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី២ឆ្នាំ២០១៧៕

ដោយ ជ័យ ភូមិពល AKP (6-10-2014)

http://www.akp.gov.kh/kh/?p=96374

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់