ខេត្ត​គោលដៅ​ចំនួន​១២ ត្រូវ​បាន​សហភាព​អឺរ៉ុប​ ជ្រើសរើស​សម្រាប់​អនុវត្ត​គម្រោង​ជួយ​កសាង​សមត្ថភាព ដល់​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ (AKP)

ភ្នំពេញ ២៥ កុម្ភៈ ២០១៦៖ សហភាពអឺរ៉ុប និងអង្គការ UNDP បានសម្រេចផ្ដល់ថវិកាប្រមាណ៤លានដុល្លារអាម៉េរិក ដើម្បីបន្ដអនុវត្តន៍គម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្ដគោលដៅចំនួន១២ លើការងារកសាងសមត្ថភាព ការគ្រប់គ្រង និងការផ្ដល់ជំនាញបច្ចេកទេសសម្រាប់បង្កើនប្រសិទ្ធភាពដល់មន្ត្រីនៅថ្នាក់មូលដ្ឋាន។

ភ្នំពេញ ២៥ កុម្ភៈ ២០១៦៖ សហភាពអឺរ៉ុប និងអង្គការ UNDP បានសម្រេចផ្ដល់ថវិកាប្រមាណ៤លានដុល្លារអាម៉េរិក ដើម្បីបន្ដអនុវត្តន៍គម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ក្រុម ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្ដគោលដៅចំនួន១២ លើការងារកសាងសមត្ថភាព ការគ្រប់គ្រង និងការផ្ដល់ជំនាញបច្ចេកទេសសម្រាប់បង្កើនប្រសិទ្ធភាពដល់មន្ត្រីនៅ ថ្នាក់មូលដ្ឋាន។

 

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាល ថ្នាក់ក្រោមជាតិ និងសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សម្រាប់ខេត្ដគោលដៅទាំង១២ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ លោក វី លីប៊័រ (VE Liber) តំណាងអង្គការ UNDP ប្រចាំកម្ពុជាបានបញ្ជាក់ថា ការអនុវត្តនូវគម្រោងជំនួយដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនេះ នឹងធ្វើឱ្យមន្រ្ដីក្រុមប្រឹក្សាអាចបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងធ្វើឱ្យប្រសើរឡើងនូវការយល់ដឹង និងកាន់តែមានសមត្ថភាពដើម្បីចូលរួម ចេះដោះស្រាយបញ្ហា និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

 

លោកបានបន្ដថា ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការពារ ផលប្រយោជន៍ តំណាងប្រជាពលរដ្ឋនៅថ្នាក់ស្រុក ឃុំ សង្កាត់ ពិសេសជួយជំរុញដល់ដំណើរការនៃការ ធ្វើវិមជ្ឈការតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។

 

ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានមានប្រសាសន៍ថា ការអនុវត្តគម្រោងបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីឈានទៅអនុវត្តន៍ក្នុងការផ្តល់លទ្ធភាពឱ្យអាជ្ញាធរ មូលដ្ឋានអនុវត្តតួនាទីឱ្យមានប្រសិទ្ធភាពលើការងារប្រជាធិបតេយ្យ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម សេវាសាធារណៈ ការគ្រប់គ្រង និងសមភាពយ៉េនឌ័រ ដើម្បីឱ្យមន្រ្ដី ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិអនុវត្ដការងារប្រកបដោយភាពទទួលខុសត្រូវ។

 

ឯកឧត្តមបញ្ជាក់ថា ការអនុវត្ដគម្រោងនៅថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់នេះ គឺក្នុងគោលដៅជួយ បង្កើនសមត្ថភាពឱ្យអាជ្ញាធរនៅថ្នាក់ក្រោមជាតិកាន់តែមានភាពរឹងមាំលើការដឹកនាំ ការរៀបចំ ផែនការអភិវឌ្ឍន៍ និងការដោះស្រាយបញ្ហា ប្រឈម ជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

 

លោក ស៊ីវ យ៉ុត ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្ដកំពត បានឱ្យដឹងថា ការ ទទួលបានគម្រោងនេះ នឹងធ្វើឱ្យសមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិកាន់តែមានបទពិសោធន៍ ក្នុងការដោះស្រាយបញ្ហាថ្នាក់មូលដ្ឋាន ដើម្បីជួយបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ លើការគ្រប់គ្រង ការដឹកនាំ ការរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់ ក្នុងការទទួលសេវា និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

 

លោកបានគាំទ្រចំពោះគម្រោងដែលបានជ្រើសរើសយកខេត្ដគោលដៅ សម្រាប់អនុវត្ដការ សាកល្បងជាជំហានដំបូង ដើម្បីផ្ដល់ឱកាសឱ្យក្រុមប្រឹក្សាថ្នាក់ស្រុក ឃុំ អាចបញ្ចេញនូវ សមត្ថភាពក្នុង ការឆ្លើយតបទៅនឹងការផ្ដល់សេវា ការអភិវឌ្ឍឃុំ សង្កាត់ និងការលើកកម្ពស់ សមភាពយ៉េនឌ័រ ដែលជំរុញ ឱ្យស្រ្ដីចូលរួមក្នុងការធ្វើសម្រេចចិត្ដក្នុងវិស័យ នយោបាយនៅ ថ្នាក់មូលដ្ឋាន។

 

សូមបញ្ជាក់ថា គម្រោង ACES នេះ  ត្រូវបានបង្កើតឡើងរយៈពេល៤ឆ្នាំ សម្រាប់អនុវត្ដន៍សាក ល្បងលើខេត្ដគោលដៅចំនួន៦ រួមមាន ខេត្ដកំពត ព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម និងខេត្ដ ស្ទឹងត្រែង។ ប៉ុន្ដែដោយការអនុវត្ដគម្រោងទទួលបានជោគជ័យ សហភាពអឺរ៉ុប និងអង្គការ យូ អ៊ិន ឌី ភី បានសម្រេចបន្ដគាំទ្ររយៈពេល២ឆ្នាំទៀត ចាប់ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៧ ដែលមានទឹកប្រាក់សរុប ប្រមាណ៤លានដុល្លារ នៅក្នុងខេត្ដគោលដៅចំនួន៦ រួមមានខេត្ដកំពង់ស្ពឺ ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ មណ្ឌលគិរី និងខេត្ដស្វាយរៀង៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់