កិច្ចប្រជុំប្រចាំខែក្រុមការងារគណនេយ្យភាព ខេត្តសៀមរាប

សៀមរាប ៣១ កក្កដា ២០១៤៖ ក្រុមការងារគណនេយ្យភាពខេត្ត (គ.ក.ខ) សៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដារបស់ខ្លួន កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ុន ថាឬទ្ធិ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ គ.ក.ខ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធាន គ.ក.ខ។ 


សៀមរាប ៣១ កក្កដា ២០១៤៖ ក្រុមការងារគណនេយ្យភាពខេត្ត (គ.ក.ខ) សៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដារបស់ខ្លួន កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ុន ថាឬទ្ធិ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ គ.ក.ខ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធាន គ.ក.ខ។ 

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យរបាយការណ៍អំពីលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ប្រពលរដ្ឋ ដែលប្រមូលបានពីប្រអប់សំបុត្រគណនេយ្យ តាមបណ្តាក្រុង ស្រុក និងពិនិត្យមើលពាក្យបណ្តឹងតវ៉ាថ្មីៗ ដែលក្រុមគាំទ្រ គ.ក.ខ បានប្រជុំ ដើម្បីពិនិត្យសម្រាំងពាក្យបណ្តឹងតវ៉ាទាំង១៦ សម្រាប់ដាក់ជូនកិច្ចប្រជុំ គ.ក.ខ ខែកក្កដា ឆ្នាំ២០១៤។

ស្រុកចំនួន ៥ បានប្រមូលពីប្រអប់សំបុត្រគណនេយ្យភាពចំនួន១២៥ ប្រអប់ និងមានពាក្យបណ្តឹងចំនួន ១៦ ក្នុងនោះមាន៖ ទី១- ស្រុកបន្ទាយស្រី បានបើកប្រអប់សំបុត្រគណនេយ្យភាពចំនួន ២១ ប្រអប់ គ្មានពាក្យបណ្តឹង  ទី២- ស្រុកសូទ្រនិគម បានបើកប្រអប់សំបុត្រគណនេយ្យភាពចំនួន ២២ ប្រអប់ គ្មានពាក្យបណ្តឹង ទី៣- ស្រុកក្រឡាញ់ បានបើកប្រអប់សំបុត្រគណនេយ្យភាពចំនួន ២៧ ប្រអប់ មានពាក្យបណ្តឹងចំនួន ០១ ទី៤- ស្រុកពួក បានបើកប្រអប់សំបុត្រគណនេយ្យភាពចំនួន ៣២ ប្រអប់ មានពាក្យបណ្តឹងចំនួន ១៤ និងទី៥- ស្រុកប្រាសាទបាគង បានបើកប្រអប់សំបុត្រគណនេយ្យភាពចំនួន ២៣ ប្រអប់ មានពាក្យបណ្តឹងចំនួន០១។

អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុស និងយកចិត្តទុកដាក់ទៅលើខ្លឹមសារ នៃពាក្យបណ្តឹងតវ៉ានីមួយៗ ហើយបានសម្រេចថា៖  ទី១- ពាក្យបណ្តឹងចំនួន៧ ក្រុម គ.ក.ខ សម្រេចឱ្យអាជ្ញាធរស្រុកជាអ្នកសិក្សាស្រាវជ្រាវ និងដោះស្រាយ ទី២- ពាក្យបណ្តឹងចំនួនចំនួន ៦ ក្រុម គ.ក.ខ សម្រេច ឱ្យសមាជិក គ.ក.ខ ជាអ្នកសិក្សាស្រាវជ្រាវដោយផ្ទាល់ ទី៣- ពាក្យបណ្តឹងចំនួនចំនួន២ សម្រេចឱ្យមន្ទីរអប់រំខេត្តជាអ្នកសិក្សាស្រាវជ្រាវ និងដោះស្រាយ និងទី៤- ពាក្យបណ្តឹងចំនួន១ មិនពាក់ព័ន្ធព្រោះករណីពាក្យបណ្តឹងយោធិនរំសាយសម័យអ៊ុនតាក់ សំណូមពរឱ្យតំណាងរាស្រ្តមណ្ឌលខេត្ត សៀមរាបជួយពាំនាំសំណើសុំរាជរដ្ឋាភិបាលជួយគិតគូរដល់ពួកគាត់ផង ព្រោះសព្វថ្ងៃកំពុងជួបប្រទះភាពក្រីក្រ៕ អត្ថបទ និងរូបភាព ដោយ៖ ជៀប សំអាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់