លទ្ធផលកិច្ចប្រជុំលើកទី១០ របស់ គ.គ.អ.ស. និងកម្មវិធីសម្ភោធដាក់អោយអនុវត្តគម្រោងគាំទ្រដល់ផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី០២ ក្រោមជំនួយថវិការបស់រាជ រដ្ឋាភិបាលអូស្ត្រាលី

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំផថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនយ្យភាពសង្គម (គ.គ.អ.ស) បានអញ្ជើញជាគណៈអធិបតីដឹកនាំប្រជុំលើកទី១០ របស់ គ.គ.អ.ស. និងកម្មវិធីសម្ភោធដាក់អោយអនុវត្តគម្រោងគាំទ្រដល់ផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី០២ ក្រោមជំនួយថវិការបស់រាជ  រដ្ឋាភិបាលអូស្ត្រាលី។

ក្រោមកិច្ចសហការរវាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ

នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ធនាគារពិភពលោក និងអង្គការទស្សនពិភពលោក មានការអញ្ជើញចូល

រួមពីសមាជិក សមាជិកា គ.គ.អ.ស អ្នកអង្កេតការណ៍ជាដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានាសរុបចំនួន ៥៦រូប

(ស្រ្តី២១រូប)។ កិច្ចប្រជុំបានប្រព្រឹត្តទៅស្របតាមរបៀបវារៈដែលបានគ្រោងទុករួមមាន៖ (១) បទបង្ហាញ

របាយការណ៍លទ្ធផលនៃបេសកកម្មគាំទ្រការអនុវត្តលើកទី៦ របស់ធនាគារពិភពលោក   (២) បទបង្ហាញអំពី

វឌ្ឍនភាព បញ្ហាប្រឈម និងផែនការបន្ទាប់របស់ផ្នែកផ្គត់ផ្គង់និងផ្នែកតម្រូវការ  និង (៣) បទបង្ហាញស្តីពីវឌ្ឍន

ភាពនៃផែនការសម្រាប់និរន្តរភាពរួមទាំងឧបករណ៍ឌីជីថលពាក់ព័ន្ធ។ ឆ្លងតាមការធ្វើបទបង្ហាញ ពិភាក្សា

ពិគ្រោះយោបល់យ៉ាងផុសផុល កិច្ចប្រជុំទទួលបាននូវលទ្ធផលសំខាន់ៗដែលត្រូវយកចិត្តទុកដាក់បន្តអនុវត្ត

ដូចខាងក្រោម៖

  • តាមរយៈការធ្វើបទបង្ហាញដោយលោក Benjamin Burckhart តំណាងធនាគាពិភពលោក ឃើញថាការអនុវត្តការងារគណនេយ្យភាពសង្គមមានលទ្ធផលល្អប្រសើរឡើងៗ បើប្រៀបធៀបទៅនឹងបេសកកម្មគាំទ្រគម្រោងនាពេលកន្លងមក។ ក្រុមការងារបន្តយកចិត្តទុកដាក់សហការជាមួយធនាគារពិភពលោកក្នុងការបញ្ចប់ឯកសារជំនួយស្មារតីស្តីពីលទ្ធផលបេសកកម្មនេះ ដើម្បីអនុវត្តនូវចំណុចដែលបានឯកភាពគ្នា (Agreed Actions) ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
  • ចំពោះបទបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការបន្ទាប់របស់ផ្នែកផ្គត់ផ្គង់និងផ្នែកតម្រូវការ​ ដូចគ្នាផងដែរឃើញថាមានលទ្ធផលល្អ ការអនុវត្តការងារគណនេយ្យភាពសង្គមបានពង្រីកទូទាំងប្រទេសគិតមកដល់ឆ្នាំ២០២៣នេះ ក៏ប៉ុន្តែក៏យើងនៅបន្តជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដូចនេះក្រុមការងារ ជាពិសេសក្រុមការងារបច្ចេកទេសនឹងធ្វើការពិភាក្សាគ្នារិះរកដំណោះស្រាយល្អៗ ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្ត និងទុកជាមេរៀនបទពិសោធន៍បន្តទៀតក្នុងការអនុវត្តគម្រោងដំណាក់កាលទី២ ក្រោមការគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី អោយបានកាន់តែល្អបន្ថែមទៀត។
  • ចំពោះការពិភាក្សាគ្នាលើការងារពាក់ព័ន្ធទៅនឹងឧបករណ៍ឌីជីថល ដូចជាកម្មវិធីទូរស័ព្ទដៃរបស់ I-SAF ក្រុមការងារបន្តពិភាក្សានិងស្វែងរកចំណុចគន្លឹះក្នុងការដាក់បញ្ជូលព័ត៌មានបន្ថែម ឆ្លើយតបជាពិសេសទៅនឹងការកំណត់អាទិភាពលើវិស័យអប់រំក្រោមការណែនាំរបស់ សម្តេចបវធិបតី ដូចដែលលោកជំទាវអនុរដ្ឋលេខាធិការក្រសួងអប់រំបានគូសបញ្ជាក់រួមមានដូចជា ការពង្រឹងអភិបាលកិច្ចសាលារៀន ការរៀបចំកម្មវិធីសិក្សាឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ធនធានមនុស្ស ការយកចិត្តទុកដាក់សុខមាលភាពសិស្ស  និងការលើកទឹកចិត្តការចូលរួមពីសហគមន៍។
  • ការងារផែនការនិរន្តរភាពដែលបានពិភាក្សាគ្នានៅក្នុងកម្មវិធីវិប្បសនា ដែលសម្របសម្រួលដោយធនាគារពិភពលោកកន្លងទៅនេះ ឃើញថាយើងសម្រេចបាននូវសកម្មភាពមួយចំនួនហើយ ដោយនៅសេសសល់មួយចំនួនទៀតត្រូវយកចិត្តទុកដាក់អនុវត្តបន្ត។ ដូចនេះសូមក្រុមការងារសហការគ្នាពិនិត្យឡើងវិញបន្ថែមទៀតថាតើអ្វីខ្លះដែលត្រូវយកចិត្តទុកដាក់អនុវត្តបន្ទាន់ ឬ អាចឈានទៅដល់ការពិភាក្សាគ្នាក្នុងកម្រិតក្រុមបច្ចេកទេស​ដើម្បីអនុវត្តឱ្យបានទាន់ពេលវេលា​ និងមានការទទួលខុសត្រូវច្បាស់លាស់ ជាក់ស្តែងដូចជាការពង្រឹងលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ។ល។

ទន្ទឹមនឹងលទ្ធផលខាងលើនេះ ឯកឧត្តមប្រធាន គ.គ.អ.ស. បានផ្តល់អនុសាសន៍សំខាន់ៗបន្ថែមដល់ក្រុមការងារ ក៏ដូចជាជំហានបន្តសម្រាប់យកចិត្តទុកដាក់អនុវត្តដូចខាងក្រោម៖

១) លើកទឹកចិត្តក្រុមការងារបន្តខិតខំយកចិត្តទុកដាក់អនុវត្តការងារគណនេយ្យភាពសង្គមឱ្យបានទូទាំងប្រទេសដូចដែលបានកំណត់នៅក្នុងផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ ក៏ដូចជាកម្មវិធីជាតិដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលផងដែរ។

២) ការពង្រីកការងារគណនេយ្យភាពសង្គមនៅកម្រិតថ្នាក់ក្រុង ស្រុក ខ័ណ្ឌ សូមគាំទ្រក្នុងការផ្តោតសំខាន់ទៅលើការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋដូចដែលបានលើកឡើងក្នុងលទ្ធផលបេសកម្មគាំទ្រគម្រោងលើកទី៦នាពេលថ្មីៗនេះ។​ ដូចនេះសូមក្រុមការងារបន្តពិភាក្សាជាមួយធនាគារពិភពលោក ក្នុងការរៀបចំផែនការ ក៏ដូចជាថវិកាក្នុងការ   អនុវត្តកិច្ចការងារនេះនៅពេលខាងមុខ។

៣) ចំពោះក្រុមការងារបច្ចេកទេសដែលបានរៀបចំឡើង សូមរៀបចំនូវកិច្ចប្រជុំរួមគ្នាដំបូងឡើងដើម្បីពិនិត្យលើកិច្ចការបច្ចេកទេសពាក់ព័ន្ធនានាសំដៅធានាដល់ការគាំទ្រការងារគណនេយ្យភាពសង្គមរបស់យើងអោយមានដំណើរការទៅមុខបានល្អបន្ថែមទៀត។

៤) ស្នើរសូមអោយដៃគូរអភិវឌ្ឃន៍បន្តគាំទ្រការងារគណនេយ្យភាពសង្គមបន្ថែមទៀតដើម្បីបន្តពង្រីកការអនុវត្តអោយបានទូទាំងប្រទេសដូចដែលបានលើកឡើងខាងដើម ជាពិសេសធ្វើឱ្យការអនុវត្តមានភាពរឹងមាំ និងអាចដាក់បញ្ចូលអោយបានពេញលេញទៅក្នុងប្រព័ន្ធការងាររបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអោយមាននិរន្តរភាពនៅពេលខាងមុខ។

៥)​ ដូចដែលបានលើកឡើងកន្លងទៅ និងបានឃើញក្នុងផែនការបន្ត នៃលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៦នេះផងដែរ សូមក្រុមការងារសហការគ្នាក្នុ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់