ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស./PSC) បានអញ្ជើញដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) លើកទី៧ តាមរយៈប្រព័ន្ធ Zoom នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន៖
១). សន្ទរកថាបើកកិច្ចប្រជុំ
២). មតិចំណាប់អារម្មណ៍របស់តំណាងអង្គការសង្គមស៊ីវិល
៣). របាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០២១ និងផែនការបន្តឆ្នាំ២០២២ (តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងអ្នកសម្របសម្រួលគណនេយ្យភាពសង្គមផ្នែកតម្រូវការ)
៤). បទបង្ហាញស្តីពីការអនុវត្តគណនេយ្យភាពសង្គមក្នុងក្របខណ្ឌគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍)
៥). កិច្ចពិភាក្សានិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម និង
៦). សន្ទរកថាបូកសរុប និងបិទកិច្ចប្រជុំ៕