កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៧ របស់ខេត្តកណ្តាល

កណ្តាល ១៦ ធ្នូ ២០១៤៖ កិច្ចប្រជុំលើកទី៧ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី២ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ នៅសាលាខេត្តកណ្តាល។

កណ្តាល ១៦ ធ្នូ ២០១៤៖ កិច្ចប្រជុំលើកទី៧ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី២ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ នៅសាលាខេត្តកណ្តាល។

 

អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោយ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តទាំងអស់។

 

កិច្ចប្រជុំបានដំណើការតាមរបៀបវារៈដែលបានគ្រោងទុក និងបានផ្សព្វផ្សាយអនុក្រឹត្យចំនួន២ របស់រាជរដ្ឋាភិបាលរួមមាន អនុក្រឹត្យលេខ២៨៥ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ១៨ ខែវិច្ឆកា ឆ្នាំ ២០១៤ ស្ដីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់តាំង និងការអនុវត្តមុខងារជាជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុក្រឹត្យលេខ២៨៦ ចុះថ្ងៃទី ១៨ ខែវិច្ឆកា ឆ្នាំ ២០១៤ ស្ដីពីនិតិវិធីសម្រាប់ការរៀបចំ ការកែប្រែ និងការលុបចោលដីការបស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងមានការបោះឆ្នោតអនុម័តក្នុងការតែងតាំងមន្ដ្រីរាជការសាលាខេត្តផងដែរ ។

 

មានប្រសាសន៍ក្នុងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ បានណែនាំដល់ អ្នកកត់ត្រានៅក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តត្រូវយកចិត្តទុកដាក់ឲ្យបានច្បាស់លាស់ក្នុងការរៀបរៀងជារបាយកាណ៍។ កន្លងមកនេះក្រុមប្រឹក្សាខេត្តបានរៀបចំវេទិកាសាធារណៈបានចំនួន ៥ស្រុករួចមកហើយ គឺស្រុកពញាឮ អង្គស្នូល កណ្តាលស្ទឹង លើកដែក និងស្រុកកៀនស្វាយ។

 

ក្នុងវេទិកាសាធារណៈ ក៏ត្រូវមានវត្តមានប្រជាពលរដ្ឋយ៉ាងពិតប្រាដក ព្រោះថាខេត្តកណ្តាលត្រូវបានថ្នាក់ជាតិកំណត់យកធ្វើជាគំរូក្នុងការរៀបចំវេទិកាផ្សព្វផ្យាយរបស់ក្រុមប្រឹក្សាទូទាំងប្រទេស ពិសេសកំនត់លើសន្ទស្សន៍ របស់ខេត្តកណ្តាលសំរាប់វាស់វែងការធ្វើផែនការ ៣ឆ្នាំ (២០១៥-២០១៩) ដោយសារខេត្តកណ្តាលមានទិន្ន័យច្បាស់លាស់នៃអ្នកចូលរួម។

 

ដំណើរការកសាងផែនការដែលបានកំណត់នៅក្នុងសេចក្តីណែនាំ សំរាប់កសាងផែនការ ២០១៥-២០១៩ នៅមិនទាន់ដឹងពីចំនួនទឹកប្រាក់សំរាប់គាំទ្រគំរោងដែលបានសន្យានៅឡើយទេ ដូច្នេះនៅក្នុងពេលខាងមុខ មន្ទីរផែនការក៏ដូចជាក្រុមការងារកសាងផែនការ និងរៀបចំក្របខ័ណ្ឌ បានរៀបចំរបាយការណ៍ តាមដាននិងវាយតម្លៃ នៅក្នុងផែនការ ៥ឆ្នាំ របាយការណ៍មានការឆ្លុះបញ្ចាំងទាក់ទងគោលដៅ គឺបានពិនិត្យឃើញមានលក្ខណៈសមហេតុសមផល។

ដកស្រង់ចេញពីគេហទំព័រខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់