ក្រុមប្រឹក្សា​ខណ្ឌ​៧មករា រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១៩ អាណត្តិ​ទី​២

ភ្នំពេញ ៤ មករា ២០១៦៖ រដ្ឋបាលខណ្ឌ៧មករា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី២ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ លោក លីម សុភា អភិបាល នៃគណៈអភិបាល និងមានការចូលរួមពីសមាជិកជាច្រើនរូបទៀត។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១- ឆ្លង និង អនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ (៣០ ខែវិច្ឆិកា ឆ្នាំ២០១៥) របស់ក្រុមប្រឹក្សាខណ្ឌ៧មករា
២-ឆ្លង និង អនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ (០៩ ខែ ធ្នូ ឆ្នាំ២០១៥) របស់ក្រុមប្រឹក្សាខណ្ឌ៧មករា
៣-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌ៧មករា
៤-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌ៧មករា
៥-ឆ្លង និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ៧មករាប្រចាំខែវិច្ឆិកា និង ខែធ្នូ ឆ្នាំ២០១៥
៦-ពិនិត្យ និង អនុម័តសេចក្ដីព្រាងរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មឆ្នាំ២០១៥របស់រដ្ឋបាលខណ្ឌ៧មករា
៧-ពិនិត្យ និង អនុម័តសេចក្ដីព្រាងផែនការលទ្ធកម្មឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌ៧មករា
៨-ពិនិត្យ និង អនុម័តសេចក្ដីសម្រេចស្ដីពីការបែងចែកតួនាទី ភារកិច្ចនិងរបៀបរបបធ្វើការរបស់គណៈអភិបាលខណ្ឌ៧មករា។
៩- និង បញ្ហាផ្សេងៗ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់