កិច្ចប្រជុំសាមញ្ញលើកទី៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ក្រុមប្រឹក្សាស្រុកភ្នំព្រឹក

បាត់ដំបង ២ កុម្ភៈ ២០១៥៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ របស់ក្រុមប្រឹក្សាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំអណត្តិទី២ របស់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលាស្រុកភ្នំព្រឹក។…
 

រៀបរៀងដោយ៖ លោក សេន កុសល ទីប្រឹក្សាស្រុកភ្នំព្រឹក

បាត់ដំបង ២ កុម្ភៈ ២០១៥៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) របស់ក្រុមប្រឹក្សាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំអណត្តិទី២ របស់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលាស្រុកភ្នំព្រឹក។

 

កិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖

១. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ គ.ក.ស.ក អាណត្តិទី២

២. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុប្រជុំសាមញ្ញលើកទី៥ ប្រចាំខែធ្នូ ឆ្នាំ២០១៤ របស់គ.ក.ស.ក អាណត្តិទី២

៣. រាយការណ៍ និងពិភាក្សាស្ថានភាពការងារអប់រំ ក្នុងស្រុក

៤. រាយការណ៍ និងពិភាក្សាស្ថានភាពការងារសុខាភិបាល

៥. ពិនិត្យ និងពិភាក្សារបាយការណ៍តាមបណ្ដាឃុំ

៦. បញ្ហាផ្សេងៗ

 

ក្នុងកិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន ២៥រូប (ស្រី ៩រូប) ។ ក្នុងកិច្ចប្រជុំនេះ អ្នកចូលរួមបានលើកឡើងបញ្ហាមួយចំនួនដូចជា៖

-មណ្ឌលសុខភាពមិនទាន់មានគ្រែសម្រាកគ្រប់គ្រាន់ (HC បារាំងធ្លាក់)

-នៅមានស្ត្រីសម្រាលកូននៅតាមផ្ទះ (សម្រាលដោយឆ្មបបុរាណ)

-គ្រូមត្តេយ្យសិក្សាសហគមន៍ផ្លាស់ប្ដូរច្រើន មិនទាន់បានទទួលការអប់រំបច្ចេកទេសផ្នែកមត្តេយ្យ (ស្នើមន្ទីរអប់រំខេត្តជួយបណ្ដុះបណ្ដាលបច្ចេកទេសឱ្យបានឆាប់)

-ការមកទទួលការចុះអត្រានុកូលដ្ឋានមិនបានគ្រប់ជ្រុងជ្រោយ (កំណើត) (ប្រជាពលរដ្ឋមកចុះហួសពេល)

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់