ស្រុក​ប្រតិបត្តិ​សុខាភិបាល​ចំនួន៣​ត្រូវ​បាន​ផ្ទេរ​មុខ​ងារ​សាក​ល្បង​ទៅ​រដ្ឋបាល​ស្រុកចំនួន​៥

ភ្នំពេញ ០៧ តុលា ២០១៤៖ “ប្រជាពលរដ្ឋនឹងទទួលបានសេវាល្អសុខភាពល្អប្រើសើរជាងមុន មានប្រសិទ្ធិភាពជាងមុន និងទទួលបានការឆ្លើយតបលឿនជាងមុននៅមូលដ្ឋានបន្ទាប់ពីវិស័យ សុខាភិបាលនេះត្រូវបានផ្ទេរទៅដល់ស្រុកប្រតិបត្តិ”…

ភ្នំពេញ ០៧ តុលា ២០១៤៖ “ប្រជាពលរដ្ឋនឹងទទួលបានសេវាល្អសុខភាពល្អប្រើសើរជាងមុន មានប្រសិទ្ធិភាពជាងមុន និងទទួលបានការឆ្លើយតប លឿនជាងមុននៅមូលដ្ឋាន បន្ទាប់ពីវិស័យសុខាភិបាលនេះត្រូវបានផ្ទេរទៅដល់ស្រុកប្រតិបត្តិ” នេះជាការលើកឡើងរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងកិច្ចប្រជុំលើកទី១របស់ថ្នាក់ដឹកនាំ គណៈដឹកនាំគម្រោងស្តីពីអភិវឌ្ឍន៍ មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការសេវាសុខាភិបាល (LDDHS)។

គម្រោងស្តីពីអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការសេវាសុខាភិបាល (LDDHS) ដែលមានរយៈពេល២ឆ្នាំ ត្រូវបានធ្វើ ឡើងដើម្បីសាកល្បង ការផ្ទេរកិច្ចការមួយចំនួនរបស់ការិយាល័យនៃស្រុកប្រតិបត្តិសុខាភិបាល ជាពិសេសការគ្រប់គ្រងមណ្ឌលសុខភាព និងការគាំទ្រសុខភាពនៅ សហគមន៍ទៅឲ្យរដ្ឋបាលស្រុកគោលដៅទាំង៥ ដើម្បីដកស្រង់យក បទពិសោធន៍ និងមេរៀន ក្នុងគោលដៅឈានទៅអនុវត្តនៅទូទាំងប្រទេស នាពេលបញ្ចប់គម្រោង។

ឯកឧត្តម សក់ សេដ្ឋា ក៏បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា ការផ្ទេរមុខងារនេះថ្នាក់ជាតិបានផ្តល់ការគាំទ្រដូចជា ការពង្រឹងសមត្ថភាពរបស់ស្រុក ប្រតិបត្ត ការបង្កើនការទំនាក់ទំនងរបស់ស្រុកប្រតិបត្តិជាមួយរដ្ឋបាលមូលដ្ឋាន គណនេយ្យភាពរបស់ស្រុកប្រតិបត្តិជាមួយប្រជាពលរដ្ឋ និងការទទូលខុសត្រូវផ្ទាល់របស់ស្រុក ប្រតិបត្តិពីក្រសួង សុខាភិបាលទៅប្រជាពលរដ្ឋ។


ការផ្ទេរមុខងារ និងប្រតិភូកម្មអំណាច គឺជាលទ្ធផលរំពឹងទុកជាអាទិភាពដែលត្រូវសម្រេចអោយបានក្នុងដំណាក់កាល ពន្យាពេលរបស់ផែនការអនុវត្ត រយៈពេល៣ឆ្នាំ (IP3) ដំណាក់កាលទី២ ក្នុងឆ្នាំ២០១៤ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ (២០០៩-២០១៩) ក្នុងនោះវិស័យសុខាភិបាលគឺជាវិស័យ មួយដែលត្រូវបានកំណត់ជាអាទិភាព។

 

ក្នុងកិច្ចប្រជុំនេះ ក៏មានការចុះអនុស្សារនយោគយល់ជាមួយស្រុកគោលដៅទាំង៥ និងការផ្តល់សំភារៈការិយាល័យដូចជាកុំព្យូទ័រ ម៉ាស៊ីនព្រីនធឺរ និងម៉ូតូជូនដល់មន្រ្តីក្នុងស្រុកអនុវត្តគម្រោងផងដែរ។

គួរបញ្ជាក់ដែរថា គម្រោងស្តីពីអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការសេវាសុខាភិបាល (LDDHS) មានពីរដំណាក់កាលគឺ ដំណាក់កាល ការរៀបចំកិច្ចការបែបបទគតិយុត្តសំខាន់ៗ និងដំណាក់កាលអនុវត្តគម្រោង ដែលមានស្រុកប្រតិបត្តិសុខាភិបាលចំនួន៣ ត្រូវបានផ្ទេរមុខងារទៅ រដ្ឋបាលស្រុកចំនួន៥ ក្នុងនោះស្រុកប្រត្តិបត្តសុខាភិបាលម៉ោងឬស្សី គ្របដណ្តប់ស្រុកម៉ោងឬស្សី ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ ដោយឡែកស្រុក ប្រត្តិបត្តសុខាភិបាលសំពៅមាសគ្របដណ្តប់ស្រុកកណ្តៀង និងស្រុកប្រត្តិបត្តស្រុកបាកាន គ្របដណ្តប់ស្រុកបាកាន។

ក្នុងការអនុវត្តគម្រោងនេះ លេខាធិការដ្ឋាន គ.ជ.អ.ប បានចុះកិច្ចព្រមព្រៀង ជាមួយអង្គការ សហប្រជាជាតិសម្រាប់មូលនិធិអភិវឌ្ឍន៍មូលធន (UNCDF) ក្រោមក្របខ័ណ្ឌផ្តល់ហិរញ្ញប្បទានចំនួនជាង៤៥០០០០ដុល្លារ របស់រដ្ឋាភិបាលប្រទេសអូស្រ្តាលី (DFAT)។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់