កិច្ច​ប្រជុំ​ផ្តល់​យោបល់​គម្រោង​លើក​កម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (Proceed)

"

ភ្នំពេញ ៩ កក្កដា ២០១៥៖ ក្រុមការផ្តល់យោបល់គម្រោង Proceed បានរៀបចំកិច្ចប្រជុំលើកទី៤ របស់ខ្លួនដើម្បីបង្ហាញពីសមិទ្ធផល បញ្ហាប្រឈម និងពិភាក្សាដើម្បីអនុវត្តបន្តនូវគម្រោង Proceed  កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ដោយមានការសហការរវាងលេខាធិការដ្ឋានគ.ជ.អ.ប និងអង្គការផេកកម្ពុជានៅលេខាធិការដ្ឋាន គ.ជ.អ.ប…

ភ្នំពេញ ៩ កក្កដា ២០១៥៖ ក្រុមការផ្តល់យោបល់គម្រោង Proceed បានរៀបចំកិច្ចប្រជុំលើកទី៤ របស់ខ្លួនដើម្បីបង្ហាញពីសមិទ្ធផល បញ្ហាប្រឈម និងពិភាក្សាដើម្បីអនុវត្តបន្តនូវគម្រោង Proceed  កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ដោយមានការសហការរវាងលេខាធិការដ្ឋានគ.ជ.អ.ប និងអង្គការផេកកម្ពុជានៅលេខាធិការដ្ឋាន គ.ជ.អ.ប។

 

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប និងជាអនុប្រធានផ្តល់យោបល់គម្រោង Proceed លើកឡើងពីសារសំខាន់របស់គម្រោង ក្នុងលើកកម្ពស់សិទ្ធិការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីសម្រេចគោលបំណងវិមជ្ឈការ និងវិសហមជ្ឈការរបស់កម្មវិធីកំណែទម្រង់រយៈពេល១០ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

ឯកឧត្តម ក៏បានបន្ថែមថា ដើម្បីអោយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមានភាពក្លាហានក្នុងការពិភាក្សាគ្នាពីផែនការអភិវឌ្ឍន៍មូលដ្ឋាន ចាំបាច់ត្រូវមានការចូលរួមសហការជាមួយអង្គការសង្គមស៊ីវិលផងដែរ ក៏ដើម្បីអោយអង្គការសង្គមស៊ីវិលបានចូលរួមកាន់តែច្រើនជាមួយរាជរដ្ឋាភិបាលផងដែរ។

 

 

ក្នុងកិច្ចប្រជុំនោះដែរ ប្រធានក្រុមប្រឹក្សាស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ លោក សំរិទ្ធិ អេង បានលើកឡើងពីបទពិសោធន៍ និងសារសំខាន់របស់គម្រោង Proceed ដែលបានអនុវត្តក្នុងស្រុកពោធិ៍សាត់ថា ឥរិយាបថរបស់ក្រុមប្រឹក្សាក្នុងការទំនាក់ទំនងផ្តល់សេវាដល់ប្រជាពលរដ្ឋមានការផ្លាស់ប្តូរ ហើយប្រជាពលរដ្ឋក្នុងស្រុកពោធិ៍សាត់ភាគច្រើនយល់ដឹងពីសិទ្ធិចូលរួមជាមួយក្រុមប្រឹក្សាដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនបានល្អ។

 

បើទោះជា Proceed ទទួលបានជោគជ័យច្រើនក៏ដោយ ក្រុមការងារផ្តល់យោបល់ក៏បានរកឃើញពីផលលំបាក និងបញ្ហាប្រឈមមួយចំនួនដែលត្រូវការចាំបាច់ក្នុងការដោះស្រាយដែលមានដូចជា សហគមន៍ទាមអោយមានការចូលរួមពីគណៈអភិបាលខេត្ត ដើម្បីដោះស្រាយបញ្ហាដែលលើកឡើងពីប្រជាពលរដ្ឋ និងការស្វែងរកមធ្យោបាយផ្សេងៗដើម្បីផ្សព្វផ្សាយពីគម្រោងអោយកាន់តែមានប្រសិទ្ធិភាព។

 

ការចូលរួមក្នុងកិច្ចប្រជុំផ្តល់យោបល់របស់គម្រោង Proceed  អញ្ជើញជាធិបតីភាពដោយឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពតាមដាន វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋានគ.ជ.អ.ប និងជាអនុប្រធានក្រុមការងារផ្តល់យោបល់គម្រោង Proceed និងលោកស្រី សារ៉ា ស៊ីតស៍ ប្រធានប្រចាំប្រទេសកម្ពុជាអង្គការផេក និងជាសហប្រធានក្រុមការងារផ្តល់យោបល់គម្រោង Proceed និងមានការចូលរួមពីអង្គការសង្គមស៊ីវិលក្នុងខេត្តគោលដៅ ដែលមានអង្គការភ្នំស្រី អង្គការអមរា អង្គការសង្រោះកុមារ អង្គការទ្រទ្រង់ភូមិ អង្គការផ្លេនកម្ពុជា ព្រមទាំងអ្នកសម្របសម្រួលសហគមន៍ និងប្រធានក្រុមប្រឹក្សាស្រុកពោធិសាត់ ដែលសរុប២៣ រូប (ស្រី១០ រូប)។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់