ភ្នំពេញ ២៦ មិថុនា ២០១៤៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីនីតិវិធី នៃការរៀបចំបែបបទជូន ពលករខ្មែរ ទៅធ្វើការស្របច្បាប់ នៅប្រទេសថៃ។ ក្នុងនោះ ក្រសួងការងារ បានសម្រេចអនុញ្ញាត ឱ្យក្រុមហ៊ុន ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទទួលខុសត្រូវ នាំពលករខ្មែរចេញ ទៅធ្វើការនៅប្រទេសថៃ ក្នុងនាមជាពលករស្របច្បាប់។
ដោយ៖ ម៉េងឆៃ រស្មីកម្ពុជា ថ្ងៃទី 25 មិថុនា 2014 ម៉ោង 02:54:PM
http://www.rasmeinews.com/local_news/detail?class=local&news=MjA5MDY1MW&page=18#.U6uOS0CK4hA
ភ្នំពេញ ២៦ មិថុនា ២០១៤៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាស ពីនីតិវិធី នៃការរៀបចំបែបបទជូន ពលករខ្មែរ ទៅធ្វើការស្របច្បាប់នៅ ប្រទេសថៃ។ ក្នុងនោះ ក្រសួងការងារ បានសម្រេចអនុញ្ញាត ឱ្យក្រុមហ៊ុន ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទទួលខុសត្រូវ នាំពលករខ្មែរចេញ ទៅធ្វើការនៅប្រទេសថៃ ក្នុងនាមជា ពលករស្របច្បាប់ ។
សេចក្ដីជូនដំណឹងរបស់ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញថា កាលពីព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០១៤ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើក កិច្ចប្រជុំជាមួយទីភ្នាក់ងារជ្រើសរើស ពលករកម្ពុជា ដើម្បីពិភាក្សាអំពីនីតិវិធី នៃការរៀបចំបែបបទជូនពលករទៅ ធ្វើការស្របច្បាប់នៅប្រទេសថៃ ។
សេចក្ដីជូនដំណឹងលើកឡើងថា ក្រសួងការងារ កំណត់ឱ្យទីភ្នាក់ងារ ជ្រើសរើសពលករកម្ពុជាទាំងអស់ ត្រូវ មានកិច្ចសន្យាច្បាស់លាស់ជាមួយ ក្រុមហ៊ុនដៃគូរបស់ខ្លួននៅប្រទេសថៃ ។ ក្នុងកិច្ចសន្យា ត្រូវកំណត់ឱ្យច្បាស់លាស់ នូវចំនួន និងប្រភេទពលករ ដែល ក្រុមហ៊ុនដៃគូនៅប្រទេសថៃទទួលបាន សិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ពលករ កម្ពុជាស្របច្បាប់ ដោយមានឯកសារ ត្រឹមត្រូវ។
សេចក្ដីជូនដំណឹងរបស់ក្រសួង ការងារ ក៏បានបញ្ជាក់ថា ពលករដែល ធ្វើការនៅប្រទេសថៃ ត្រូវមានកិច្ចសន្យា ការងារជាមួយក្រុមហ៊ុនដែលទទួលឱ្យ ធ្វើការ ។ កិច្ចសន្យាការងារនេះ អាចធ្វើ តាមរយៈទីភ្នាក់ងារជ្រើសរើសពលករ កម្ពុជាក្នុងប្រទេសណាមួយ ឬអាចធ្វើ ផ្ទាល់រវាងពលករ និងក្រុមហ៊ុនទទួល ឱ្យធ្វើការងារ ។ រីឯទីភ្នាក់ងារជ្រើស រើសពលករកម្ពុជា មិនយកកម្រៃសេវា និងកាត់ប្រាក់ឈ្នួលពីពលករជាដាច់ ខាត ។
សេចក្ដីជូនដំណឹងដដែល បាន បង្ហាញថា ពលករម្នាក់ត្រូវបង់ប្រាក់ ចំណាយលើសេវាសរុប ៤៩ដុល្លារ រួមមានៈ ប័ណ្ណពលករកម្ពុជាទៅធ្វើការ នៅបរទេសចំនួន ១០ ដុល្លារ ថ្លៃលិខិត ឆ្លងដែន ៤ ដុល្លារ ទិដ្ឋាការការងារ នៅស្ថានទូតថៃប្រចាំប្រទេសកម្ពុជា២០ ដុល្លារ ប្រាក់សោហ៊ុយធ្វើដំណើរទៅ កាន់ក្រុងប៉ោយប៉ែត១០ដុល្លារ និងប្រាក់ អាហារតាមផ្លូវធ្វើដំណើរចំនួន៥ដុល្លារ។
ក្នុងសេចក្ដីជូនដំណឹងក្រសួងការងារ ក៏បានបញ្ជាក់ថា ក្រសួងការងារ នឹង ចាត់ការម៉ឺងម៉ាត់តាមច្បាប់ចំពោះពួក មេខ្យល់ និងពួកឧក្រិដ្ឋជនជួញដូរ ពលករខុសច្បាប់ ។
ក្រសួងការងារ ក៏បានប្រកាសថា ពលករដែលមានបំណងទៅធ្វើការ ស្របច្បាប់នៅប្រទេសថៃ សូមអញ្ជើញ ទំនាក់ទំនងតាមមន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី-ខេត្ដ ដើម្បីទទួលព័ត៌មាន និងចុះឈ្មោះ ជាមួយទីភ្នាក់ងារជ្រើសរើសពលករ កម្ពុជា ។
របាយការណ៍បង្ហាញថា ពលករ ខ្មែរជាង ២៤០.០០០ នាក់ ត្រូវបានថៃ ចាប់បញ្ជូនត្រឡប់មកវិញទាំងបង្ខំ គិត ចាប់តាំងពីដើមខែមិថុនានេះ ។
ជាការកត់សម្គាល់ វិធានការ របស់ក្រសួងការងារខាងលើនេះ បាន ធ្វើឡើងតែ ៤ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី សម្ដេចហ៊ុន សែន បានចេញអនុក្រឹត្យ សម្រេចបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន សម្រាប់ពលករខ្មែរចេញទៅធ្វើការនៅ ក្រៅប្រទេស ត្រូវបង់ត្រឹមតែ ៤ដុល្លារ ប៉ុណ្ណោះ ។ អនុក្រឹត្យ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ក៏បានបញ្ចុះតម្លៃ ធ្វើលិខិតឆ្លងដែន សម្រាប់សិស្សនិស្សិត ដែលចេញទៅរៀនអាហារូបករណ៍នៅ បរទេស ក៏ត្រូវបង់ត្រឹមតែ ៤ ដុល្លារ ថ្លៃថតរូបដូចគ្នាដែរ ។ ចំណែក រយៈពេលធ្វើលិខិតឆ្លងដែនទៀតសោត ក៏អនុក្រឹត្យបានកំណត់ថា យ៉ាងយូរត្រឹម ២០ ថ្ងៃ រាប់ចាប់ពីថ្ងៃដាក់ពាក្យស្នើសុំ។
ការសម្រេចបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន សម្រាប់ពលករខ្មែរចេញទៅបរទេស នាពេលនេះ ដើម្បីជាវិធានការបន្ធូរ បន្ថយចំណាយរបស់ពលករផង និងជា ពិសេសដើម្បីបញ្ចៀសកុំឱ្យពលករខ្មែរ ធ្វើចំណាកស្រុកចេញទៅធ្វើការនៅក្រៅ ប្រទេស ពិសេសនៅប្រទេសថៃដោយ ខុសច្បាប់៕