ផ្លូវ​បេតុង​ ០៤​ខ្សែ​ និង​ប្រលាយ​មួយ​ខ្សែ​ក្នុង​ខណ្ឌ​ដង្កោ​ ត្រូវ​បាន​បើក​ការដ្ឋាន​សាង​សង​

ភ្នំពេញ ៣០ តុលា ២០១៤៖ ផ្លូវបេតុងចំនួន ០៤ ខ្សែក្នុងសង្កាត់ព្រៃស សង្កាត់ព្រៃវែង និងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ និងប្រលាយមួយខ្សែ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីព្រកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ។

ភ្នំពេញ ៣០ តុលា ២០១៤៖ ផ្លូវបេតុងចំនួន ០៤ ខ្សែក្នុងសង្កាត់ព្រៃស សង្កាត់ព្រៃវែង និងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ និងប្រលាយមួយខ្សែ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីព្រកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពី លោក សំ ញ៉ាវ ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន ខណ្ឌដង្កោបានធ្វើរបាយការណ៍សង្ខេបនៃ ការស្ថាបនាផ្លូវបេតុង និងប្រឡាយ រួចមក លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានថ្លែងនូវការ អបអរសារទរចំពោះសមិទ្ធផល ថ្មីបន្ថែមទៀតដែលសង្កាត់ចំនួន ០៣ ក្នុងខណ្ឌដង្កោ បានទទួលតាមរយៈគម្រោងថវិកា បស់រដ្ឋបាលខណ្ឌ ក្នុងឆ្នាំ២០១៤ ដែលរួមមានផ្លូវ ០៣ខ្សែ និងប្រឡាយ ០១ខ្សែ ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងពេល នេះ។

លោកអភិបាលខណ្ឌ ក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់មូលដ្ឋាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោក អភិបាលខណ្ឌក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំងបីខាងលើ ជាពិសេសអ្នកដែលរស់នៅជាប់ នឹងផ្លូវដែលត្រូវស្ថាបនានេះ សូមយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួចដែលកើតមានដោយសារការស្ថាបនាផ្លូវ ហើយសូមជួយតាមដានលើកការស្ថាបនាផ្លូវនេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតីណាមួយ ត្រូវរាយការណ៍ជូនចៅ សង្កាត់ និងមន្ត្រីជំនាញដើម្បីជាប្រយោជន៍ដល់បងប្អូនដែលអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់។
 
គួរបញ្ជាក់ដែរថា ផ្លូវបេតុងឆ្អឹងដែក និងប្រឡាយដែលត្រូវស្ថាបនាក្នុងឱកាសនេះ ស្ថិតក្នុងគម្រោងថវិកា ឆ្នាំ ២០១៤ របស់ រដ្ឋបាលខណ្ឌដង្កោ ស្ថិតក្នុងសង្កាត់០៣ គឺសង្កាត់ព្រៃស សង្កាត់ព្រៃវែង និងសង្កាត់ក្រាំងពង្រ ដែលក្នុងនោះរួមមាន៖
– ផ្លូវបេតុង ០១ខ្សែ ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ប្រវែង ៣៣៧ម៉ែត្រ ទទឹង៤ម៉ែត្រ
– ផ្លូវបេតុង ០១ខ្សែ ក្នុងភូមិរោលជ្រូក សង្កាត់ព្រៃវែង ប្រវែង ៤៤០ម៉ែត្រ ទទឹង៤ម៉ែត្រ
– ផ្លូវបេតុង ០១ខ្សែ ក្នុងភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ប្រវែង ៤២៥ម៉ែត្រ ទទឹង៤ម៉ែត្រ
– ផ្លូវបេតុង ០១ខ្សែ ក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ប្រវែង ៤២៩ម៉ែត្រ ទទឹង៤ម៉ែត្រ
– ប្រឡាយ ០១ខ្សែ ប្រវែង ៥.០០០ ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ។

ដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់