រាជធានីភ្នំពេញ៖ នាថ្ងៃ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានី ខេត្ត ស្តីពីការរៀបចំ និងការអនុវត្តសេចក្តីសម្រេចរួមឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយមានអ្នកចូលរួមសរុបប្រមាណជា ៧៥រូប អញ្ជើញមកពីរាជធានី ខេត្តទាំង២៥ ដែលប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ គឺថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំនៃលេខាធិការដ្ឋាន គ.ជ.អ.ប.។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ (១) ស្ថានភាពការរៀបចំសេចក្តីសម្រេចរួមឆ្នាំ២០១៩ និងស្ថានភាពការរៀបចំសេចក្តីសម្រេចរួមបិទឆ្នាំ២០១៨ (២) របាយការណ៍វឌ្ឍនភាពការអនុវត្តសកម្មភាព និងថវិកា ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ (៣) ប្រតិទិនសម្រាប់ការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំនៃ ផអ៣ទី៣ និងពិភាក្សា និងផ្តល់យោបល់នៃការរៀបចំ ផ.ស.ថ. ឆ្នាំ២០២០ (៤) បទបង្ហាញស្តីពីកិច្ចដំណើរការនៃការងារគណនេយ្យភាពសង្គម និងការអនុវត្តសកម្មភាពគណនេយ្យសង្គមថ្នាក់ខេត្ត ក្រុង ស្រុក ឆ្នាំ២០១៩ និង (៥) បទបង្ហាញស្តីពីការរៀបចំបញ្ចូលសកម្មភាព ផ.ស.ថ ឆ្នាំ២០១៩ និងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ (NAD)។