សាលា​រាជធានីភ្នំពេញ បើក​ការដ្ឋាន​ផ្លូវលេខ​២០១៣​ ពី​ផ្លូ​វ​ដី​ទៅ​ជា​ផ្លូវ​បេតុង​

ភ្នំពេញ ១៨ វិច្ឆិកា ២០១៤៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានស្ថាបនាផ្លូវលេខ ២០១៣ ពីផ្លូវដីទៅផ្លូវបេតុង…

 

 

 

 

 

 

 

 

ភ្នំពេញ ១៨ វិច្ឆិកា ២០១៤៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានស្ថាបនា ផ្លូវលេខ ២០១៣ ពីផ្លូវដីទៅផ្លូវបេតុង ដែលស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

តាមរបាយការណ៍របស់មន្ទីរជំនាញ និងអជ្ញាធរមូលដ្ឋាន បានឱ្យដឹងថាផ្លូវលេខ២០១៣នេះ នឹងពង្រីកឲ្យធំជាងមុនដើម្បីងាយស្រួលសម្រាប់ការ ធ្វើដំណើរទៅមក និងដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ផ្លូវថ្មីនេះត្រូវបានស្ថាបនាជំហានទីមួយ ប្រវែងពីរគឺឡូម៉ែត្រ ដែលមានទទឹង ១១ម៉ែត្រ និងកម្រាស់២តឹក រួមនិងការដាក់លូដែលមានមុខកាត់ ១,២ម៉ែត្រសង់ផ្លូវ ដែលអាចទ្ររទម្ងន់បាន ៣០តោន និងប្រើប្រាស់បានរយៈពេល២០ឆ្នាំ ដែលស្ថាបនាដោយក្រុមហ៊ន អេស ធី អ ក្នុងរយៈពេល ៦ខែ ។
 
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាន៍ថា ផែនការអាទិភាពមួយ ក្នុងចំណោមផែនការអាទិភាព ដទៃទៀតក្នុងផែនការជាយុទ្ធសាស្រ្តរបស់សាលារាជធានី គឺការធ្វើផ្លូវ លូ ប្រឡាយ ។ ឯកឩត្តមបានបន្តទៀតថា ការស្ថាបនាផ្លូវនេះក្នុងជំហានទីពីរ ប្រវែង ៥គឺឡូម៉ែត្រទៀតនឹងស្ថាបនានៅឆ្នាំ២០១៥ ។

ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវបេតុងថ្មីនេះ ឯកឩត្តមអភិបាលបានប្រកាសថាចាប់ពីពេលនេះទៅ គឺមិនអនុញ្ញាតឲ្យមានរថយន្តកែច្នៃធ្វើចរាចរណ៍ឆ្លងកាត់ ទឹកដីរាជធានីភ្នំពេញឡើយ ហើយគ្រប់អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញត្រូវអនុវត្តកិច្ចការងារនេះឲ្យបានល្អប្រសើរ។ ម៉្យាងទៀត ក៏សំណូមពរផងដែរ ចំពោះបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីនេះ បើសិនជួបការលំបាក សូមមេត្តាយោគយល់ និងជួយសហការជាមួយមន្រ្តីជំនាញក្នុងពេឡដែលការដ្ឋាន កំពុងដំណើរការ។

ដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់