កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្តព្រះសីហនុ អាណត្តិទី២ លើកទី១៣

ព្រះសីហនុ ៤ មិថុនា ឆ្នាំ២០១៥៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី១៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានជំរុញឱ្យមន្ទីរពាក់ព័ន្ធ អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ចុះពិនិត្យតាមដានលើការងារអនុវត្តន៍ និងធ្វើការដោះ ស្រាយនូវរាល់…

ព្រះសីហនុ ៤ មិថុនា ឆ្នាំ២០១៥៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី១៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានជំរុញឱ្យមន្ទីរពាក់ព័ន្ធ អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ចុះពិនិត្យតាមដានលើការងារអនុវត្តន៍ និងធ្វើការដោះ ស្រាយនូវរាល់សំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ថ្នាក់ខេត្ត ក្រុង ក៏ដូចជាថ្នាក់ជាតិ ឱ្យបានជាប្រចាំ។

ឯកឧត្តម ជាម ហ៊ីម បានមានប្រសាសន៍បន្តថា អង្គភាព មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវតាមដានជាប្រចាំនូវបញ្ហាប្រឈមនានា ដែលកើតឡើង ក្នុងមូលដ្ឋាន ដើម្បីងាយស្រួលធ្វើការដោះស្រាយបានទាន់ពេលវេលាជូនប្រ ជាពលរដ្ឋ ពិសេសបញ្ហាគ្រោះធម្មជាតិផ្សេងៗដែលកើតឡើង និងធានាឱ្យ បាននូវសន្តិសុខផ្ទៃក្នុង ។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការពិនិត្យពិភាក្សា និង អនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ សេចក្តីព្រាងកំ ណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្ត សេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំរយៈពេល១២ខែរបស់ក្រុមប្រឹក្សាខេត្ត ចាប់ពី ខែមិថុនា ឆ្នាំ២០១៥ ដល់ខែមិថុនាឆ្នាំ២០១៦ និងបទបង្ហាញរបាយការណ៍ ឆ្លើយតបរបស់មន្ទីរ អង្គភាពរដ្ឋបាលក្រុង ស្រុកស្តីពីបញ្ហាសំណួរ និងសំណូម ពរ របស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តឆ្នាំ២០១៤ បទបង្ហាញផែនការសកម្មភាពវគ្គបណ្តុះបណ្តាល និង ការបញ្ចេញមតិយោបល់បញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលកើតមាននៅ ក្នុងមូលដ្ឋាន ដើម្បីយកមតិយោបល់ទាំងនោះមកធ្វើការដោះស្រាយបានទាន់ ពេលវេលា ជាពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ដើម្បីធានាឱ្យភូមិឃុំមានសុវត្ថិភាព។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តទៅលើរបៀបវារៈចំនួន៨ ក្នុង នោះទី១ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី ១៣ ។ ទី២ ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ១២ ។ ទី៣ ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍ប្រចាំឆ្នាំ២០១៥ ។ ទី៤ ពិនិត្យ ពិភាក្សា និងអនុម័តលើការរៀបចំលក្ខខណ្ឌការងារជូនមន្រ្តីរាជការចំ ណុះសាលាខេត្តព្រះសីហនុ ។ ទី៥ ពិនិត្យ និងអនុម័តលើសេចក្តីសម្រេច ស្តីពី ការកែសម្រួលលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដីនគរូបនីយ កម្ម និងសំណង់ខេត្តព្រះសីហនុ ។ ទី៦ ស្តាប់របាយការណ៍របស់គណៈកម្មាធិ ការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារប្រចាំខែឧសភាឆ្នាំ២០១៥ ។ ទី៧ ស្តាប់របាយការណ៍របស់គណៈកម្មាធិការលទ្ធកម្ម ប្រចាំខែឧសភាឆ្នាំ២០១៥ និងទី៨ បញ្ហាផ្សេងៗ៕

 

ដកស្រង់ពី AKP (4-6-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់