យាយ​អាយុ​១០២​ឆ្នាំ​ ទើប​បញ្ចប់​ថ្នាក់​បណ្ឌិត​បន្ទាប់​ពី​រៀន​អស់​៧៧​ឆ្នាំ​

"

ក្រុងហេមប៊ើក ១១ មិថុនា ២០១៥៖ ស្រ្តីចំណាស់វ័យ១០២ឆ្នាំ បានសម្រេចក្តីបំណងក្នុងការបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យអាល្លឺម៉ង់កាលពីថ្ងៃអង្គារ ក្រោយពីចំណាយពេលសិក្សាជិត៨០ឆ្នាំ ដោយសារតែរបបណាហ្ស៊ីរារាំងមិនអោយប្រឡង…

ក្រុងហេមប៊ើក ១១ មិថុនា ២០១៥៖ ស្រ្តីចំណាស់វ័យ១០២ឆ្នាំ បានសម្រេចក្តីបំណងក្នុងការបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យអាល្លឺម៉ង់កាលពីថ្ងៃអង្គារ ក្រោយពីចំណាយពេលសិក្សាជិត៨០ឆ្នាំ ដោយសារតែរបបណាហ្ស៊ីរារាំងមិនអោយប្រឡង។

 

អ្នកស្រី Ingeborg Syllm-Raport ជំនាញផ្នែករោគកុមារ ទទួលងារជាវេជ្ជបណ្ឌិតដោយមជ្ឈមណ្ឌលវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ UKE ក្នុងក្រុងហេមប៊ើក។ ទោះបីជាអ្នកស្រី បានបញ្ចប់និក្ខេបបទស្តីពីរោគខាន់ស្លាក់តាំងពីឆ្នាំ ១៩៣៨ក៏ដោយ។

 

អ្នកស្រីនិយាយថា ដើម្បីរៀបចំខ្លួនប្រឡង មិត្តភក្តិបានស្រាវជ្រាវអំពីបញ្ហាជំងឺនេះអោយស្រីកាលពី៨ឆ្នាំមុន។ សាស្រ្តាចារ្យរបស់អ្នកស្រីកាលពីឆ្នាំ១៩៣៨ បានចេញសញ្ញាប័ត្របណ្តោះអាសន្នបញ្ជាក់ថា អ្នកស្រីត្រូវបញ្ចប់ការសិក្សាតាំងពីពេលនោះ តែកាលៈទេសៈមិនអនុគ្រោះ។

អ្នកស្រីឆ្លងកាត់តេស្តសម្ភាសន៍ក្នុងខែឧសភា ដោយជោគជ័យ។ AFP/HR

ដកស្រង់ចេញពីកាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់