ភ្នំពេញ ៧ សីហា ២០១៧៖ ដោយទទួលបានការគាំទ្រពីមូលនិធិ Mekong ARCC តាមរយៈអង្គការ WFP លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីបទពិសោធន៍ក្នុងការបញ្ជ្រាបភាពស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយបរិយាប័ន្នសង្គមក្នុងកិច្ចដំណើរការកសាងផែនការ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដល់ខេត្ត ស្រុក និងឃុំគោលដៅខេត្តពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅខេត្តកំពត។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក ឈុន ប៊ុនណារ៉ា អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី មានប្រសាសន៍ថា៖ «កម្ពុជាបានយកចិត្តទុកដាក់ខ្លាំងក្លាចំពោះបញ្ហាប្រែប្រួលអាកាសធាតុ ហើយបានដាក់បញ្ជូលបញ្ហានេះទៅក្នុងរបៀបវារៈនៃការអភិវឌ្ឍន៍ជាតិរបស់យើង។ជាមួយគ្នានេះផងដែរក្រោមបរិបទកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដែលមាន កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយ:ពេល១០ឆ្នាំ (២០១០-២០១៩) ក៏បានផ្ដោតការយកចិត្តទុក្ខដាក់ដល់ការផ្ទេរមុខងារ ធនធាន និងពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងផ្ដល់សេវាសាធារណ: និងអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគេ ដោយរួមទាំងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងគ្រោះមហន្តរាយនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។»
កាលពីកន្លងទៅលេខាធិការដ្ឋាន គ.ជ.អ.ប បានបោះផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីបច្ចេកទេស និងវិធីសាស្រ្តបញ្ជ្រាបភាពស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនេះចែកទៅដល់គ្រប់ភាគីពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំនួយស្មារតីមួយដ៏មានសារៈសំខាន់សម្រាប់ការរៀបចំកិច្ចដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគថ្នាក់ឃុំ សង្កាត់ ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ៕