សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខេត្ត​កែប

កែប ២ កុម្ភៈ ២០១៧៖ រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦ រដ្ឋបាលខេត្តកែប បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ខេត្តកែប ក្រោមអធិបតី ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត។

កែប ២ កុម្ភៈ ២០១៧៖ រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦ រដ្ឋបាលខេត្តកែប បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ខេត្តកែប ក្រោមអធិបតី ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត។

 

មានប្រសាសន៍ក្នុងពិធីបើកសន្និបាត ឯកឧត្ដម កែន សត្ថា អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេលកន្លងមកដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈស្របតាមផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តដែលបានដាក់ចេញ។

 

អង្គសន្និបាតបានផ្ដោតការយកចិត្តទុកដាក់លើបញ្ហាប្រឈមមួយចំនួន ដែលបានជួបប្រទះ ក្នុងការអនុវត្តកន្លងមកដូចជា៖ (១) អ្នកផ្ដល់ និងអ្នកទទួលសេវារដ្ឋបាលនៅមូលដ្ឋាន ការយល់ដឹងនៅមានកម្រិតការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅមានកម្រិត  ពិសេសលើបញ្ហាគ្រឿង ញៀន  បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែចោទជាបញ្ហាយ៉ាងក្ដៅគគុក ដែលទាមទារឱ្យមានការប្រឹងប្រែងបន្ថែមទៀត។  (២) ខេត្តនៅតែពុំទាន់មានបណ្ដាញទឹកស្អាតប្រើប្រាស់ និងមិនទាន់មានការចូលរួមអភិវឌ្ឍន៍ដីឡូត៍ឱ្យបានផុលផុស។   (៣) ខេត្តពុំមានថវិកាគ្រប់គ្រាន់ក្នុងការកែលម្អ   និងអភិវឌ្ឍន៍ទៅតាមផែនការដែលបានលើកឡើង។  (៤) អ្នកវិនិយោគ ដែលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល  មិនបានអនុវត្តគម្រោងរបស់ខ្លួន។  (៥) ភ្ញៀវទេសចរមកកម្សាន្តភាគច្រើន  ពុំទាន់យល់ដឹងពីការថែរក្សាអនាម័យ  និងបរិស្ថាន។  (៦) ហេដ្ឋារចនាសម្ពន្ធក្នុងខេត្តមិនទាន់ឆ្លើយតបតម្រូវការ និងប្រទាក់ក្រឡាសមស្របនៅឡើយ។ 

 

ស្របមួយគ្នានេះ សមាជិក សមាជិកាអង្គសន្និបាតទាំងមូល ក៏បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តអនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដោយបង្កើនសកម្មភាព ឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការអនុវត្តកិច្ចការងារដែលនៅសេសសល់ ការចូលរួមបង្កើតបរិយាកាសអំណោយផល ដល់ការធ្វើធុរកិច្ច ការបន្តពង្រឹងសមិទ្ធផល ដែលសម្រេចបានកន្លងមក សំដៅរួមចំណែកពង្រឹងសន្តិសុខជាតិ ស្ថិរភាពនយោបាយ  ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ 

 

ក្នុងឱកាសបិទសន្និបាត ឯកឧត្ដម ងី ច័ន្រ្តផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សំគាល់ពីចំណុចវិជ្ជមានជាច្រើនដែលរដ្ឋបាលខេត្ត រួមជាមួយមន្ទីរ អង្គភាព អាជ្ញាធរគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំកន្លងមក៕ 

 

ដោយ លោក សេង តាង មន្ត្រីព័ត៌មានវិទ្យាខេត្តកែប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់