ឯកឧត្ដម អុឹម ឈុនលឹម ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​លទ្ធផល​វេទិកា​សាធារណៈ

មណ្ឌលគិរី ៣០ វិច្ឆិកា ២០១៥៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ-មណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីលទ្ធផលវេទិកាសាធារណៈប្រចាំខែវិច្ឆិកា និងការដោះស្រាយបញ្ហាជូនពលរដ្ឋ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ វិច្ឆិកា នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

មណ្ឌលគិរី ៣០ វិច្ឆិកា ២០១៥៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ-មណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីលទ្ធផលវេទិកាសាធារណៈ ប្រចាំខែវិច្ឆិកា និងការដោះស្រាយបញ្ហាជូនពលរដ្ឋ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ វិច្ឆិកា នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

 

នៅក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្ដម អេង ប៊ុនហ៊ាង អភិបាលខេត្ត បានជម្រាបជូនរបាយការណ៍សម្រាប់ខែវិចិ្ឆកា ឆ្នាំ២០១៥ នៅក្នុងក្រុង/ស្រុកទាំង៥របស់ខេត្ត បានចំនួន ៥ដង ក្នុងនោះបានប្រារព្ធនៅតាមបណ្ដាឃុំចំនួន៤ និងសង្កាត់ចំនួន១ មានប្រជាពលរដ្ឋចូលរួមចំនួន៤៥៩នាក់ បញ្ហាប្រឈមដែលប្រជាពលរដ្ឋបានលើកឡើងចំនួន៣២ករណី បានដោះស្រាយ និងបំភ្លឺជូនបងប្អូនបានចំនួនទាំង៣២ករណី។

 

ឯកឧត្ដមទេសរដ្ឋមន្ត្រីអុឹម ឈុនលឹម បានមានប្រសាសន៍ថា ការធ្វើវេទិកាសាធារណៈនេះ ដើម្បីឲ្យក្រុមការងារថ្នាក់ជាតិ ក៏ដូចជាអាជ្ញាធរខេត្ត បានទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយរាល់សំណូមពរ ឫទុក្ខកង្វល់របស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត មន្ទីរស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំរកវិធានការ ដោះស្រាយជូនពួកគាត់ ហើយអ្វីដែលមិនបានដោះស្រាយ ត្រូវណែនាំពន្យល់នូវគម្រោងរបស់មន្ទីរស្ថាប័ននីមួយៗ ដើម្បីឲ្យពួកគាត់បានដឹងចៀសវាងសន្យាចោល។ អានអត្ថបទបន្ត

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសារព័ត៌មានកោះសន្តិភាព

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់