ឯកឧត្ដម អៀង អូននី អភិបាល​រង​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ ​សិក្សា​កែលំអ​ប្រឡាយ ព្រែក​បារាំង

ភ្នំពេញ ១២ សីហា ២០១៤៖ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ ដឹកនាំដោយ ឯកឧត្ដម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យ និង សិក្សាទីតាំងជាក់ស្ដែងប្រព័ន្ធប្រឡាយព្រែកបារាំងដែលមានទីតាំងភូមិសាស្ត្រក្នុង៣សង្កាត់ គឺសង្កាត់និរោធ សង្កាត់ច្បារអំពៅទី១ និងសង្កាត់ព្រែកប្រាក្នុងខណ្ឌច្បារអំពៅប្រវែង២៣៥០ម៉ែត្រ

អត្ថបទដកស្រង់ចេញពីគេហទំព័ររាជធានីភ្នំពេញ 

http://www.phnompenh.gov.kh/kh/news—4763.html

 

ភ្នំពេញ ១២ សីហា ២០១៤៖ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ ដឹកនាំដោយ ឯកឧត្ដម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ព្រមទាំង

មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យ និងសិក្សាទីតាំងជាក់ស្ដែងប្រព័ន្ធប្រឡាយព្រែកបារាំងដែលមានទីតាំងភូមិសាស្ត្រក្នុង៣សង្កាត់ គឺ

សង្កាត់និរោធ សង្កាត់ច្បារអំពៅទី១ និងសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលមានប្រវែង២៣៥០ម៉ែត្រ និងទទឹង ៦,៥ ម៉ែត្រ។

 

ការចុះពិនិត្យប្រយោជន៍ដើម្បីរកវិធានការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដោយសារការលិចលង់លំនៅឋានរបស់បងប្អូនជាប្រចាំ

មិនថាពេលមានភ្លៀង ឬ អត់មានភ្លៀងនោះទេ។ ជាពិសេសលំនៅឋានបងប្អូនស្ថិតនៅចុងប្រឡាយជាប់នឹងបុរីប៉េងហួត។ តាមការកត់សំគាល់

របស់ មន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរដែនដីបញ្ជាក់ថា៖ ការលិចលង់នេះ គឹបណ្ដាលមកពីការចាក់ដីលប់ប្រឡាយរបស់ បុរីមួយចំនួន

ក៏ដូចជាការរំលោភយកផ្ទៃប្រឡាយពីជនឱកាសនិយម មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ 

 

នៅចំពោះមុខផលប៉ះពាល់នេះ ឯកឧត្ដម អៀង អូននី បានណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរដែនដី រៀបចំដាក់ម៉ាស៊ីនបូមទឹកជាបន្ទាន់ដើម្បីរំដោះ

ទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋទាំង៥២គ្រួសារ ព្រោះពេលនេះទឹកដែលជន់លិចនោះគ្មានប្រភពបង្ហូរចេញនោះទេ។ 

 

ជាមួយគ្នានេះ ក៏ត្រូវសិក្សាបន្ថែម ដើម្បីដោះស្រាយរយៈពេលវែង ថាត្រូវសាងសង់ផ្លូវអមប្រឡាយ ឬសាងសង់ស្ពានឆ្លងកាត់ប្រឡាយរួមទាំង

ការសាងសង់ស្ថានីយបូមទឹកផងដែរ។ 

 

ជាមួយគ្នានេះ ឯកឧត្ដមអភិបាលរងក៏បានសុំការយោគយល់ និងសុំកិច្ចសហការពីប្រជាពលរដ្ឋ នៅពេលដែលដំណើរការកែលំអប្រឡាយបារាំង

ចាប់ផ្ដើមដើម្បីផលប្រយោជន៍រួម និងផលប្រយោជន៍បងប្អូនដោយផ្ទាល់៕ 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់