ភ្នំពេញ ១៣ មីនា ២០១២៖ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០២ ទិវានារីអន្តរជាតិ៨មីនាបានប្រារព្ធឡើងនាថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៣ នៅក្រសួងមហាផ្ទៃក្រោមប្រធានបទ ” សិទ្ធិស្មើគ្នា ឱកាសដូចគ្នាដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍“។
ភ្នំពេញ ១១ មីនា ២០១២៖ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី
១០២ ទិវានារីអន្តរជាតិ៨មីនាបានប្រារព្ធឡើងនាថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៣
នៅក្រសួងមហាផ្ទៃក្រោមប្រធានបទ ” សិទ្ធិស្មើគ្នា ឱកាសដូចគ្នាដើម្បីពន្លឿន
កិច្ចអភិវឌ្ឍន៍“។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវ ឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំ
ក្រសួងមហាផ្ទៃនិងមានការចូលរួមពីស្ត្រីមន្ត្រីរាជការចំណុះទីស្ដីការក្រសួងមហាផ្ទៃទាំងផ្នែករដ្ឋបាលស៊ីវិលនិងកងកម្លាំងនគរបាលជាតិមានចំនួន
សរុបប្រមាណ ១.២០០នាក់។
មានមតិស្វាគមន៍នាឱកាសនោះ លោក ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារស្ត្រីក្រសួងមហាផ្ទៃបានថ្លែង
រំលឹកពីប្រវត្តិទិវានារីអន្តរជាតិ៨មីនា ដែលនារី ទាមទារសិទ្ធិការងាររបស់ខ្លួននាចុងសតវត្សទី១៩ និងដើមសតវត្សទី២០។
បន្ទាប់មក លោក ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអានព្រះរាជសារសម្រេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ ព្រះវររាជ
មាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលសម្រាប់ខួបអនុស្សាវរីយ៍លើកទី១០២ ទិវានារីអន្តរជាតិ៨មីនា ដែលពោរពេញទៅដោយ
អត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ទិវានារី៨មីនាក្រោមប្រធានបទសិទ្ធិស្មើគ្នា ឱកាសដូចគ្នាដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍។
ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនិងស្នាដៃ
ទាំងឡាយរបស់មន្ត្រីជារាជការគ្រប់លំដាប់ថ្នាក់នៅក្នុងក្រសួងមហាផ្ទៃសម្រេចបានដែលរួមចំណែកយ៉ាងធំធេងដល់ជោគជ័យរបស់រាជរដ្ឋាភិបាល
កម្ពុជា។
ឯកឧត្ដម ស ខេង មានប្រសាសន៍បន្តទៀតថា៖ «លទ្ធផលជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៤នេះ មិនអាចកាត់ផ្ដាច់
បានពីការប្ដេជ្ញាចិត្តចូលរួមសហការ និងសាមគ្គី ឯកភាពគ្នាជាធ្លុងមួយរបស់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួងមហាផ្ទៃទាំងនារីនិង
បុរសក្នុងការគ្រប់គ្រងរាល់សភាពការណ៍ និងពុះពារកសាងនូវបរិយាកាសវិជ្ជមាន និងល្អប្រសើរសម្រាប់ធានាដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ»។
បន្ទាប់មក ឯកឧត្ដម ស ខេង បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
១). ក្រុមការងារយេនឌ័រ ត្រូវបន្តខិតខំឲ្យកាន់តែខ្លាំងថែមទៀតក្នុងការបណ្ដុះបណ្ដាល និងពង្រឹង
សមត្ថភាពនារីនៅតាមបណ្ដាអង្គភាពឲ្យមានសមត្ថភាពការងារគ្រប់គ្រាន់និងជំរុញឲ្យអង្គភាពនិមួយៗ
យល់កាន់តែប្រសើរឡើងពីសារៈសំខាន់នៃសកម្មភាពយេនឌ័រ ព្រោះថានេះមិនមែនជាការប្រកួត
ប្រជែងនោះទេ តែជាការស្វែងយល់ពីការលំបាក ភាពប្រឈម ការបែងចែកការទទួលខុសត្រូវការ
ទទួលស្គាល់ភាពចាំបាច់របស់បុរស នារីក្នុងការបំពេញភារកិច្ច និងការទទួលខុសត្រូវ និងការគោរព
សិទ្ធិគ្នានិងការឲ្យតម្លៃគ្នាទៅវិញទៅមកដើម្បីភាពសុខដុមក្នុងគ្រួសារ កន្លែងធ្វើការ និងសង្គម
ទាំងមូល។
២).ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវបន្តយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយឲ្យបាន
ស៊ីជម្រៅដល់មន្ត្រីក្រោមឱវាទឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីសមភាពយេនឌ័រក្នុងគោលបំណងចូលរួមថែរក្សាសន្តិភាព សុវត្ថិភាពជូន
ប្រជាពលរដ្ឋជាពិសេសការជួយសង្គ្រោះជនរងគ្រោះដែលជានារីនិងកុមារឲ្យកាន់តែមានប្រសិទ្ធភាព។
៣). ប្រធានអង្គភាពទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះមន្ត្រីនារី ដែលមានស្នាដៃល្អក្នុងការងារឲ្យទទួលបាននូវការលើកទឹកចិត្ត គ្រឿង
ឥស្សរិយយស ឋានន្តរសក្ដិនិងដំឡើងតួនាទីឲ្យបានសមស្របព្រោះថាមាននារីមួយចំនួនដែលខិតខំប្រឹងប្រែងក្នុងការងារ និងមានអតីតភាពការងារ
យូរអង្វែងតែមិនទាន់ទទួលបានការលើកទឹកចិត្តស័ក្ដិសមនៅឡើយ៕