ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ថា​កំណែទម្រង់​ការ​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សាធារណៈ​ទាមទារ​ពេល​វេលា​ ១​ជំនាន់​មនុស្ស

ភ្នំពេញ ៣១ ឧសភា ២០១៦៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ការកែទម្រង់ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្តសាធារណៈ ចាំបាច់ត្រូវទាមទារនូវពេលវេលាមួយ សមស្របទៅនឹងបរិបទសង្គម មិនមែនប្រើពេលមួយថ្ងៃបានទេ អាចនិយាយ បានថាប្រើពេល១ជំនាន់មនុស្ស គឺចាប់ពី២៥ឆ្នាំឡើងទៅ ដើម្បីធ្វើឱ្យប្រព័ន្ធមួយនេះ មានតម្លាភាពនិងសុក្រិត្យភាព។

ភ្នំពេញ ៣១ ឧសភា ២០១៦៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ការកែទម្រង់ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្តសាធារណៈ ចាំបាច់ត្រូវទាមទារនូវពេលវេលាមួយ សមស្របទៅនឹងបរិបទសង្គម មិនមែនប្រើពេលមួយថ្ងៃបានទេ អាចនិយាយ បានថាប្រើពេល១ជំនាន់មនុស្ស គឺចាប់ពី២៥ឆ្នាំឡើងទៅ ដើម្បីធ្វើឱ្យប្រព័ន្ធមួយនេះ មានតម្លាភាពនិងសុក្រិត្យភាព។

 

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងដូចនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពីការលើកកម្ពស់ការយល់ដឹងអំពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់យុវជន របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ។

 

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជាគឺ ផ្តើមចេញពីប្រទេសមួយ ដែលសេសសល់ពីគំនរផេះផង់ ដោយភ្លើងសង្គា្រមដ៏រ៉ាំងរ៉ៃ និងកសាងប្រទេសដោយបាតដៃទទេ និង មានភាពលំបាកបំផុត ខណៈប្រទេសមានចំណូលស្តួចស្តើង ប៉ុន្តែដោយភាពប៉ិនប្រសពរបស់មេដឹកនាំ និងបានចំណាយពេលវេលាជាង២១ឆ្នាំ រហូតទទួលបានលទ្ធផលគួរជាទីកត់សម្គាល់ មានការពេញ ចិត្តពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដល់សាធារណៈជននៅទូទាំងប្រទេស។

 

ឯកឧត្ដមបានរំលឹកពីសាវតា នៃកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈថា “កម្មវិធីនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ជាបន្តបន្ទាប់ដោយសម្តេចតេជោពោល គឺដំណាក់កាលទី១ត្រូវបាន ប្រកាសនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៤ ហើយដំណាក់កាលទី២នៅថ្ងៃទី៣ខែធ្នូឆ្នាំ២០០៨ និងដំណាក់ កាលទី៣នេះត្រូវបានដាក់ឱ្យអនុវត្ត នៅថ្ងៃទី២១ខែមិនាឆ្នាំ២០១៦ “។ ដំណាក់កាលទី១ គោលដៅចម្បងគឺការបង្កើតភាពជឿទុកចិត្ត បាននៃថវិកាដែល ផ្តល់ អាទិភាពបន្ទាន់លើការពង្រឹងការប្រមូល និងការគ្រប់គ្រងចំណូល ការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ និងការកែលំអរនិតិវិធីអនុវត្តថវិកា។ ស្របពេលបានដាក់ចេញការជំរុញអនុវត្ត វិធានការជាច្រើនដែល សម្រេចនិងដោះស្រាយបាននូវបញ្ហាបំណុលសាច់ប្រាក់ និងកង្វះសាច់ប្រាក់នៅខាងក្រៅ ពោលគឺការ បើកប្រាក់ខែជូនមន្រ្តីរាជការបានទាន់ពេល និងមានលុយសល់នៅក្នុងឃ្លាំងរបស់រតនាគារជាតិ។

 

ឯកឧត្ដមរំលឹកទៀតថាក្នុងដំណាក់កាល កែទម្រង់លើកទី១ មានបញ្ហាជាច្រើនពិបាកដោះស្រាយ ដូចជា ចំណូលស្តួចស្តើងការបើកប្រាក់ខែមន្រ្តីរាជការ មានការយឺតយ៉ាវពេលខ្លះ១ខែមាន៩០ថ្ងៃ និងមាន ករណីខ្លះឆ្លងឆ្នាំ បង្កើតឱ្យមានបំណុលសាច់ប្រាក់និងមានជំងឺកង្វះសាច់ប្រាក់រ៉ាំរ៉ៃ។ ឆ្លងតាមការធ្វើ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាលើកទី១ ជាលទ្ធផលដោះស្រាយបានបញ្ហាជាច្រើន ដូចជាបើកប្រាក់ជូនមន្រ្តីរាជការបានទាន់ពេលវេលា មានលុយសល់នៅរតនាគារជាតិ និងបានដាក់ ចេញនូវដំណាក់កាលទី២ ជាគោលដៅចម្បង នៃការបង្កើតគណនេយ្យភាពហិរញ្ញវត្ថុ ដែលផ្តោត ជាសំខាន់ទៅលើកការរៀបចំ ការកែលំអរ ព្រមទាំងការពង្រឹងការកត់ត្រា ធ្វើរបាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវច្បាស់លាស់ មានសុក្រិត្យភាពទាន់ពេលវេលា តាមស្តង់ដាអន្តរជាតិ និងបានបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកាឱ្យកាន់តែប្រសើរឡើង ពិសេសបន្តការពង្រឹងការព្យាករណ៍ ចំណូលចំណាយឱ្យកាន់តែសុក្រិត ក្នុងការកសាងមូលដ្ឋានគ្រឹះនៃប្រព័ន្ធថវិការថ្មី ដែលជាស្នូល នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល។ សម្រាប់ដំណាក់កាលទី៣ “យើងបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ ទៅលើកការផ្សារភ្ជាប់ទៅនឹង គោលនយោបាយ ដែលបានបោះជំហានដ៏សំខាន់ថ្មីមួយទៀត ពីការពង្រឹងនិងពង្រីកប្រព័ន្ធថវិកាកម្មវិធី ពេញលេញ ជាជំហានៗក្នុងចំណោមក្រសួងស្ថាប័នរដ្ឋ គ្រប់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែល ចាប់ផ្តើមពីឆ្នាំ២០១៥រហូតដល់ឆ្នាំ២០១៨ ស្របតាមទស្សនទានស្តីពីទិសដៅយុទ្ធសាស្រ្តពីការ កែទម្រង់ប្រព័ន្ធថវិកាសាធារណៈ ២០១៣-២០២០ ដែលមានគោលដៅចម្បងប្រែក្លាយប្រព័ន្ធថវិកាកម្ម វិធីបច្ចុប្បន្ន ពីប្រព័ន្ធថវិកាការផ្តោតលើធាតុចូល និងមជ្ឈកាលទៅជាប្រព័ន្ធថវិកាផ្តោតលើ លទ្ធផល ឬធាតុចេញនិងវិមជ្ឈកាល”។

 

ឯកឧត្ដមទេសរដ្ឋមន្រ្តីបញ្ជាក់ផងដែរថា ជាជំហានបន្ទាប់ចាប់ពីឆ្នាំ២០២១ ទៅនឹងបន្តពង្រីកប្រព័ន្ធថវិកាកម្មវិធីជាបណ្តើរៗ ឆ្ពោះទៅកាន់ការបង្កើនគណនេយ្យភាពសមិទ្ធិកម្ម នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈទាំងមូល ឱ្យបានសម្រេចនៅឆ្នាំ២០២៥ ជាគោលដៅចម្បង នៃដំណាក់កាលចុងក្រោយ សម្រាប់ដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ បើគិតពីការចាប់ផ្តើមកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ២០០៤ដល់ឆ្នាំ២០២៥មានរយៈ ពេល២១ឆ្នាំ អាចនិយាយបានថា ប្រើប្រាស់ពេលវេលាយូរអង្វែង មិនមែនធ្វើមួយថ្ងៃបានទេ អាចមួយ ជំនាន់មនុស្សគឺ២៥ឆ្នាំឡើងទៅ ព្រោះវាជាការកសាងប្រព័ន្ធ ដូចគ្នានិងការរុះរើផ្ទះ ពេលកំពុងស្នាក់នៅ មិនអាចចេញទៅណាបាន៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់