ស្វាយរៀង៖ លោកស្រី ជេត សារី មានអាយុ៥០ឆ្នាំ អតីតជាអនុប្រធានសហគមន៍នារីឃុំ និងជាគ្រូអក្ខរកម្មនៅឃុំស្វាយធំ។ សព្វថ្ងៃលោកស្រីគឺជាសមាជិកាក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង…
ស្វាយរៀង៖ លោកស្រី ជេត សារី មានអាយុ៥០ឆ្នាំ អតីតជាអនុប្រធានសហគមន៍នារីឃុំ និងជាគ្រូអក្ខរកម្មនៅឃុំស្វាយធំ។ សព្វថ្ងៃលោកស្រីគឺជាសមាជិកាក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
លោកស្រីជេត សារី រៀនបានត្រឹមថ្នាក់ទី១០ចាស់ប៉ុន្តែដោយមានឆន្ទៈ
ស្រឡាញ់ការងារលោកស្រីបានខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការ
លំបាកដែលធ្វើឱ្យលោកស្រីទទួលបាននូវបទពិសោធន៍និងទទួលបាន
ជោគជ័យក្នុងការងារ។
ចំពោះស្នាដៃលោកស្រីវិញលោកស្រីជាស្ត្រីមួយរូបដែលមានសមត្ថភាព
និងសកម្មក្នុងការងារផ្សព្វផ្សាយនិងជំរុញឱ្យស្ត្រីមានផ្ទៃពោះយល់ដឹងអំពី
របៀបថែទាំសុខភាពទៅពិនិត្យសុខភាពនិងសម្រាលកូននៅមណ្ឌល
សុខភាព។ លោកស្រីបានសហការជាមួយសមាជិកផ្សេងទៀតនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំជាពិសេស
ជាមួយថ្នាក់ដឹកនាំភូមិក្នុងការចុះទៅផ្សព្វផ្សាយរាល់ការងារពាក់ព័ន្ធសុខភាពស្រ្តី យុវវ័យ និងកុមារ។ មុននឹងទៅធ្វើការផ្សព្វផ្សាយ
លោកស្រីបានស្រង់ស្ថិតិច្បាស់លាស់ពីចំនួនស្ត្រីដែលមានផ្ទៃពោះនៅតាមភូមិនីមួយៗក្នុងឃុំ។ លោកស្រីបានពន្យល់ដល់
អ្នកមានផ្ទៃពោះនៅពេលបាត់រដូវត្រូវទៅមណ្ឌលសុខភាព និងទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ដើម្បីយល់ដឹងអំពីសញ្ញាណ
គ្រោះថ្នាក់នានាក្នុងកំឡុងពេលមានផ្ទៃពោះ សម្រាល និងក្រោយពេលសម្រាលកូន។ជាងនេះទៅទៀតនៅក្នុងឃុំរបស់លោក
ស្រីបានបង្កើតឱ្យមានក្រុមទ្រទ្រង់សុខភាពប្រចាំឃុំដើម្បីទទួលបានព័ត៌មាននៅពេលស្ត្រីដល់ពេលត្រូវសម្រាលកូន។ ប្រជាជន
នៅក្នុងឃុំរបស់លោកស្រីមានការយល់ដឹងច្រើនទាក់ទងនឹងការថែទាំសុខភាពនៅពេលមានផ្ទៃពោះនិងពេលសម្រាលកូន។
មិនតែប៉ុណ្ណោះនៅរាល់កិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារប្រចាំខែលោកស្រីតែងតែលើកបញ្ហារបស់ស្ត្រីនិងកុមារ
ដែលមាននៅក្នុងឃុំដើម្បីឱ្យក្រុមប្រឹក្សាឃុំនិងមេឃុំជួយដោះស្រាយបញ្ហាទាំងនោះ។បន្ថែមលើនេះទៅទៀតលោកស្រីបានជួយធ្វើលិខិត
ដាក់ជូនលោកមេឃុំក្នុងការលើកលែងចំពោះការចំណាយទៅមណ្ឌលសុខភាព(មិនយកថ្លៃសេវាសម្រាលកូន) ដល់ស្ត្រីមានផ្ទៃពោះ
ដែលជួបការលំបាកនិងមានជីវភាពទីទ័លក្រដើម្បីឲ្យគាត់បានទៅសម្រាលកូននៅមណ្ឌលសុខភាពប្រកបដោយសុវត្ថិភាព។
រាល់សកម្មភាពទាំងអស់ខាងលើនេះគឺលោកស្រីបានធ្វើដោយការយកចិត្តទុកដាក់ដោយមិនខ្លាចនឿយហត់ មានទឹកចិត្តរីករាយបំផុត
មានកិច្ចសហការល្អសាមគ្គីភាពទូលំទូលាយមិនរើសអើងនិងមានភាពស្និទ្ធស្នាលមិនចង្អៀតចង្អល់ឡើយ។ តាមរយៈកិច្ចខិតខំប្រឹង
ប្រែងខាងលើបានធ្វើឱ្យលោកស្រីជេត សារីក្លាយជាស្ត្រីមានស្នាដៃមួយរូបក្នុងការងារផ្សព្វផ្សាយនិងជំរុញឱ្យស្ត្រីមានផ្ទៃពោះយល់ដឹង
អំពីរបៀបថែទាំសុខភាពទៅពិនិត្យសុខភាពនិងសម្រាលកូននៅមណ្ឌលសុខភាព។ ជាការពិតណាស់ផ្តើមចេញពីភាពខ្វះខាតរហូត
មកដល់ពេលនេះលោកស្រីមានមូលដ្ឋានរឹងមាំសម្រាប់បោះជំហានទៅមុខប្រកបដោយភាពជោគជ័យនៅក្នុងការរួមចំណែកអភិវឌ្ឍន៍ភូមិឃុំ។
គួរបញ្ជាក់ថា គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ដើរតួនាទីផ្តល់យោបល់ជូនដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ និង ជួយឃុំ សង្កាត់ក្នុងការអនុវត្តរាល់គោលនយោបាយ និងភារកិច្ចរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងស្រ្តី និងកុមារ៕ អត្ថបទៈក្រុមការងារយេនឌ័រក្រសួងកិច្ចការនារី/គ.ជ.អ.ប