អគារ​សម្ភព​ថ្មី​មួយ​ខ្នង​ នៃ​មណ្ឌល​សុខភាព​ឃុំ​កំពង់ស្វាយ​

ភ្នំពេញ ៦ វិច្ឆកា ២០១៣៖ គម្រោងអគារសម្ភព មានប្រវែងបណ្ដោយ ១២ ម និងទទឹង ៥ ម៉ែត្រ ដែលស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល…

ភ្នំពេញ ៦ វិច្ឆកា ២០១៣៖ គម្រោងអគារសម្ភព មានប្រវែង បណ្ដោយ ១២ ម និងទទឹង ៥ ម៉ែត្រ ដែលស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានសាងសង់អស់ ទឹកប្រាក់ចំនួន ៤.៦៣៦.២៦៨រៀល បានបញ្ចប់ដោយជោគជ័យ តាម គម្រោងការ អភិវឌ្ឍន៍មូល និធិ ឃុំប្រចាំឆ្នាំ២០១៣។

 

 

 

 

 

 

 

 

 

 

លោក កុយ ណារ៉ុង មេឃុំ កំពង់ស្វាយបានមាន ប្រាសសន៍ថា ការសាងសង់អគារ សម្ភពនេះ ដោយសារមើលឃើញ ពីតម្រូវការ របស់ប្រជាពលរដ្ឋ ដែលមកទទួល សេវាក្នុងមណ្ឌល សុខភាពមាន ច្រើនទើបឃុំបានចាត់ជា អាទិភាព ក្នុង គម្រោងអភិវឌ្ឍន៍ ឃុំប្រចាំឆ្នាំ។

ផ្អែកលើលទ្ធផលនេះប្រជាជនក្នុងឃុំ និងប្រធានមណ្ឌលសុខភាពរួមទាំង បុគ្គលិកទាំងអស់ និងសមាជិកក្រុមប្រឹក្សាឃុំមានសេចក្តីរីករាយជាខ្លាំង ដែលទទួល បាននូវអគារសម្ភពថ្មីមួយខ្នងនេះ ព្រោះអាគារនេះ បានផ្ដល់ ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋានដែលរស់នៅ នោះ។ 

 

 

 

 

 

  

លោក ផុន ថុន ប្រធានមណ្ឌលសុខភាពកំពង់ស្វាយបានប្រាប់ថា មណ្ឌល សុខភាពមានសេវាជាច្រើនផ្តល់ជូនដល់ប្រជាពលរដ្ឋ ដូចជាការចាក់ថ្នាំ បង្ការដល់កុមារ ពិគ្រោះជំងឺស្រ្តី សម្រាលកូន ពិនិត្យជំងឺសង្រ្គោះ បឋម ជាដើម។ 

 

ដោយមានទំនុកចិត្ត និងមានការផ្តល់សេវាច្រើន ហើយទាន់ពេលវេលាល្អ មិនត្រឹមតែប្រជាពលរដ្ឋក្នុងដែនរដ្ឋបាល ឃុំកំពង់ស្វាយ ទេដែលមកពិនិត្យ ជំងឺនៅមណ្ឌលសុខភាព ថែមទាំងមានប្រជាពលរដ្ឋច្រើន មកពីឃុំដទៃ ទៀតដូចជា ឃុំកោះអន្លង់ចិន ឃុំស្វាយប្រទាល និងឃុំផ្សេងៗទៀត ដែល នៅក្បែរឃុំកំពង់ស្វាយ។

 

 

 

លោក ផុន ថុន បានបន្តទៀតថាបន្ទាប់ពីអគារថ្មីបានសាងសង់ ហើយធ្វើ អោយមណ្ឌលសុខភាព កាន់តែមានភាពងាយស្រួលដល់ ប្រជាពលរដ្ឋ ដែលជាអ្នកទទួលសេវា ម្យ៉ាងក៏បានបង្ករភាពងាយស្រួល ដល់បុគ្កលិក មណ្ឌលសុខភាពផ្តល់សេវាកម្មផងដែរ។ លោកបន្ថែមថា អគារថ្មីនេះ ជា អគារសម្រាប់ពិនិត្យ និងពិគ្រោះជំងឺស្ត្រី ជាអគារសម្រាប់ ពិនិត្យផ្ទៃពោះស្ត្រី មុន និងក្រោយពេល សម្រាលកូន ។ អគារនេះមាន បន្ទប់ធំទូលាយអាច ដាក់គ្រែសម្រាលបានច្រើនជាងមុន សម្រួលដល់ការចូលសម្រាលកូន របស់ស្ត្រី មានផ្ទៃពោះដែលពីមុនមានការរងចាំយូរ ដើម្បីបានចូលសម្រាលកូន។ 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ដោយមានជំនួយពីសប្បុរសជន កាលពីខែមេសា ឆ្នាំ២០១៣ មណ្ឌលសុខភាពកំពង់ស្វាយបានទទួលឡានពេទ្យ មួយគ្រឿង ដើម្បី ជួយសម្រួលការដឹកជញ្ជូនអ្នកជំងឺដែលត្រូវការទៅ សង្គ្រោះបន្ទាន់នៅឆ្ងាយដូចជាទៅរាជធានីភ្នំពេញ មន្ទីពេទ្យ បង្អែក ក្រុងតាខ្មៅ ជាដើម។ កន្លងមកមានប្រជាពលរដ្ឋទូទៅ និងស្រ្តីមានផ្ទៃពោះមកទទួលសេវា ហើយមានស្រ្តីសម្រាល កូននៅមណ្ឌលសុខភាព ជាមធ្យមចំនួន១០នាក់ក្នុងមួយខែ ដោយគិតទាំងប្រជាពលរដ្ឋ ដែលរស់នៅជាប់ដែនរដ្ឋបាលឃុំ ផងដែរ។

 

 

ការយកថ្លៃសេវាសម្រាលកូនគឺ៤០០០០រៀលសម្រាប់សម្រាលម្តង និងការផ្តល់សេវា   ផ្សេងៗទៀតមានតម្លៃសមរម្យ ដែលអាច ទទួលយកបាន ហើយមិនមានការរិះគន់ ឬមិនពេញចិត្តឡើយ។ អត្ថបទ៖ ជួន ចាន់ណា មន្ត្រីព័ត៌មាន/NCDDS

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់