សេចក្តីប្រកាសព័ត៌មានៈ សិក្ខាសាលាជាតិស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ របស់ គ.ជ.អ.ប

ភ្នំពេញ ១៣ ធ្នូ ២០១៣៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សូមជូនដំណឹងដល់បណ្តាញសារព័ត៌មានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា គ.ជ.អ.ប នឹងរៀបចំសិក្ខាសាលាជាតិ…

ភ្នំពេញ ១៣ ធ្នូ ២០១៣៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សូមជូនដំណឹងដល់បណ្តាញសារព័ត៌មានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាឲបានជ្រាបថា គ.ជ.អ.ប នឹងរៀបចំសិក្ខាសាលាជាតិស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ របស់ គ.ជ.អ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ពេជ្រ ប៊ុន ធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីបើក នាវេលាម៉ោង ៨.៣០ ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ និងឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ក្នុងពិធីបិទ វេលាម៉ោង ១០.០០ ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។

សិក្ខាសាលានេះនឹងមានការចួលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍  សរុបជាង ៤០០ នាក់។
សិក្ខាសាលានេះមានគោលបំណងពិភាក្សាអំពីការវិភាជន៍ថវិកាសម្រាប់ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ របស់ គ.ជ.អ.ប និងអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងឆ្នាំ២០១៣ ព្រមទាំងលទ្ធផលរំពឹងទុក និងផែនការសកម្មភាពគ្រោងសម្រាប់អនុវត្តក្នុងឆ្នាំ២០១៤។

ពេលវេលាៈ

  • ថ្ងៃទី១៩  ខែធ្នូ ឆ្នាំ២០១៣ ចាប់ពីម៉ោង ៧:៣០ ព្រឹក រហូតដល់ម៉ោង ៥:០០ ល្ងាច
  • ថ្ងៃទី២០  ខែធ្នូ ឆ្នាំ២០១៣ ចាប់ពីម៉ោង ៧:៣០ ព្រឹក រហូតដល់ម៉ោង ១១.៣០ ព្រឹក

ទីកន្លែងៈ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ (អគារ S) អាសយដ្ឋានៈ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន
រាជធានីភ្នំពេញ

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីដែលជាអ្នកសារព័ត៌មានទាំងអស់អញ្ជើញចូលរួមយកព័ត៌មានតាមកាលបរិច្ឆេទ និងពេលវេលាខាងលើកុំបីខាន។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលោក ជេដ្ឋ គីមជុង ប្រធានការិយាល័យទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប តាមរយៈលេខទូរស័ព្ទ ០១២ ៧៥៨ ៥២០ អ៊ីម៉ែល: kimchung@ncdd.gov.kh គេហទំព័រ: www.ncdd.gov.kh

 

ទាញយកសេចក្តីប្រកាសព័ត៌មានជា PDF នៅទីនេះ

ទាញយកលិខិតអញ្ជើញប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្ត។

ទាញយកកម្មវិធីសិក្ខាសាលា។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់