គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សូមជូនដំណឹងដល់បណ្តាញសារព័ត៌មានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា គ.ជ.អ.ប នឹងរៀបចំកិច្ចប្រជុំលើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។
សេចក្តីប្រកាសព័ត៌មាន
កិច្ចប្រជុំលើកទី៨របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សូមជូនដំណឹងដល់បណ្តាញសារព័ត៌មានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា គ.ជ.អ.ប នឹងរៀបចំកិច្ចប្រជុំលើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។
ទីកន្លែងៈ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ (អគារ S) អាសយដ្ឋានៈ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជធានីភ្នំពេញ
ពេលវេលាៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៨:០០ ព្រឹក រហូតដល់ម៉ោង ៥:០០ ល្ងាច
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីដែលជាអ្នកសារព័ត៌មានទាំងអស់អញ្ជើញចូលរួមយកព័ត៌មានតាមកាលបរិច្ឆេទ និងពេលវេលាខាងលើកុំបីខាន។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខាធិការដ្ឋាន គ.ជ.អ.ប តាមរយៈលេខទូរស័ព្ទ ០១២ ៧៥៨ ៥២០ E-mail: kimchung@ncdd.gov.kh Website: www.ncdd.gov.kh ។