សេចក្ដី​ណែនាំ​ស្ដីពី​ការ​រៀបចំ​បង្កើត​គណៈកម្មាធិការ​លទ្ធកម្ម​ និង​អង្គភាព​លទ្ធកម្ម​របស់​រដ្ឋបាល​រាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​បាន​ផ្សព្វផ្សាយ

ភ្នំពេញ ១៣ កញ្ញា ឆ្នាំ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ( គ.ជ.អ.ប) និងអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ បានផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការរៀបចំបង្កើតគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ភ្នំពេញ ១៣ កញ្ញា ឆ្នាំ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ( គ.ជ.អ.ប)

និងអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ បានផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការរៀបចំ

បង្កើតគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងកិច្ចប្រជុំនៅលេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមអធិបតីភាព ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិ នៃលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយករដ្ឋបាល នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សទាំង២៤ខេត្ត រាជធានី និងអ្នកពាក់ព័ន្ធនានាដែលមានចំនួនសរុប៦៥នាក់។

លោកចាន់ សុធា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានបង្ហាញនូវចំណុចសំខាន់ៗនៃប្រកាសអន្តរក្រសួងលេខ ៣២៤ សហវ-ប្រក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣ រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីនីតិវិធីនៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ 

 

ការបង្កើតគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាកិច្ចការបន្ទាន់មួយ។ 

 

លោកចាន់ សុធា បានស្នើដល់នាយករដ្ឋបាល នាយកទីចាត់ការរាជធានី ខេត្ត ត្រូវធ្វើសេចក្ដីរាយការណ៍ជាបន្ទាន់ជូនក្រុមប្រឹក្សា និងគណៈអភិបាលអំពីការរៀបចំបង្កើតគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម ហើយត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងត្រូវចាប់ផ្ដើមរៀបចំបង្កើតគណៈកម្មាធិការនិងអង្គភាពលទ្ធកម្មរបស់រាជធានី ខេត្តសាមី។ 

 

ចំពោះថ្នាក់ក្រុង ស្រុក ខណ្ឌ ក្រោយពីទទួលបានកិច្ចប្រជុំផ្សព្វផ្សាយពីថ្នាក់រាជធានី ខេត្តសាមី ត្រូវរាយការណ៍ជាបន្ទាន់ដល់ក្រុមប្រឹក្សា គណៈអភិបាលដើម្បីរៀបចំបង្កើតគណៈកម្មាធិការនិងអង្គភាពលទ្ធកម្ម និងរៀបចំសំណើតែងតាំងមន្ត្រី៕

 

ចុចទីនេះដើម្បីទាញយកប្រកាសអន្តរក្រសួងលេខ៣២៤

ចុចទីនេះដើម្បីទាញយកសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃលេខ០៣៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់