សណ្ឋាគារ ណូវ៉ូតែល ភ្នំពេញ (NOVOTEL) ៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលា ស្តីពីបទបង្ហាញសង្ខេប និងការពិភាក្សាលើសេចក្ដីព្រាងទស្សនាទាននៃការរៀបចំកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ដំណាក់កាលទី២ (កម្មវិធី ISD ដំណាក់កាលទី២) និង ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. និងអភិបាលនៃគណៈអភិបាលខេត្តគោលដៅរបស់គម្រោង(ISD) ដែលមានចំនួនសរុប៥៤រូប (ស្រី១១រូប)។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងខេត្តគោលដៅរបស់គម្រោង ដើម្បីបញ្ចប់សេចក្តីព្រាងទស្សនាទាន នៃការរៀបចំកម្មវិធីធ្វើឱ្យប្រសើរឡើង
ដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ដំណាក់កាលទី២៕