សិក្ខាសាលាស្តីពីការពង្រឹងភាពជាដៃគូក្នុងតំបន់សម្រាប់ការប្រែប្រួលអាកាសធាតុ

សិក្ខាសាលាស្តីពីការពង្រឹងភាពជាដៃគូក្នុងតំបន់សម្រាប់ការប្រែប្រួលអាកាសធាតុ

ទីក្រុងបាងកក ប្រទេសថៃ៖ ភាគីពាក់ព័ន្ធជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍក្នុងតំបន់នានាបានជួបពិភាក្សាគ្នាលើការពង្រឹងភាពជាដៃគូក្នុងតំបន់សម្រាប់ការប្រែប្រួលអាកាសធាតុជាសកល រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

លោក ឆេង វឌ្ឍនៈ អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងជាវាគ្មិន បានមានប្រសាសន៍ឱ្យថា សិក្ខាសាលាក្នុងតំបន់នេះពិតជាមានសារសំខាន់ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍតំបន់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. បានបន្ថែមថា សិក្ខាសាលានេះបានបង្ហាញអំពីប្រព័ន្ធហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដោយផ្តោតលើផ្នែកពន្ធដារ ការបង្ហាញ ទំនាក់ទំនងរវាងហានិភ័យអាកាសធាតុ និងស្ថាប័នហិរញ្ញវត្ថុ សារៈសំខាន់នៃការធ្វើឱ្យបរិយាកាស និងការស្វែងយល់ពីតួនាទីនៃការវិនិយោគរបស់វិស័យឯកជនក្នុងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ជូនថា សិក្ខាសាលាការពង្រឹងភាពជាដៃគូក្នុងតំបន់សម្រាប់ការផ្លាស់ប្តូរអាកាសធាតុនេះ គឺជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរថ្នាក់តំបន់ ការចែករំលែកបទពិសោធន៍ការអនុវត្តល្អបំផុត និងផ្តល់នូវមធ្យោបាយឆ្ពោះទៅមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការរៀនសូត្រជាក់ស្តែងពីបទពិសោធការងារនៅតាមបណ្តាប្រទេសនានានៅអាស៊ីខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍។ សិក្ខាសាលានេះរៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ៕

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់