សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ ​អនុម័ត​លើ​កិច្ចការ​សំខាន់ៗ​មួយ​ចំនួន

ភ្នំពេញ ២៩ មេសា ២០១៤៖ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤នេះ នៅសាលារាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំ លើកទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ណាំ ទុំ ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ធំ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។

ភ្នំពេញ ២៩ មេសា ២០១៤៖ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤នេះ នៅសាលារាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំ លើកទី២ របស់

សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ណាំ ទុំ ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ធំ និងជាប្រធានសមាគមជាតិ

ក្រុមប្រឹក្សារាជធានី ខេត្ត។

 

កិច្ចប្រជុំនេះ បានធ្វើឡើងដើម្បីពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាព ពិនិត្យ ពិភាក្សាចំណុចគោលនៃផែនការយុទ្ធសាស្ត្រ និងពិនិត្យអនុម័ត

បណ្ដោះអាសន្នពីគោលការណ៍រដ្ឋបាលហិរញ្ញវត្ថុ ពិនិត្យ និងអនុម័តក្រមសីលធម៌ រួមទាំងផែនការសកម្មភាព ថវិកា របស់សមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត សម្រាប់ឆ្នាំ២០១៤។

 

ឯកឧត្ដមណាំ ទុំ បានមានប្រសាសន៍ថា សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តគឺបានផ្ដល់សារប្រយោជន៍៣សំខាន់ ទី១.សមាជិកក្រុមប្រឹក្សានិង

ទទួលបាននូវការកសាងសមត្ថភាពចំណេះដឹងសមស្របដើម្បីអនុវត្តក្នុងឋានៈជាក្រុមប្រឹក្សារាជធានី ខេត្ត។ ទី២.មានសំឡេងរួមគ្នា ក្នុងការតស៊ូមតិជា

មួយរាជរដ្ឋាភិបាលក្នុងការផ្ទេរមុខងារមករដ្ឋបាលរាជធានី ខេត្ត។ ទី៣.ប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋពោលគឺការបំពេញតួនាទី និងភារកិច្ច

របស់ខ្លួនឲ្យមានប្រសិទ្ធភាព ក្នុងការដោះស្រាយតម្រូវការ និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ សង្កាត់ ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតរស្មីកម្ពុជា ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់