បាត់ដំបង ២១ មិថុនា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការវាយតម្លៃការកាត់បន្ថយភាពងាយ រងគ្រោះដោយការប្រែប្រួលអាកាសធាតុ( VRA) នៅសាលប្រជុំសាលាខេត្តបាត់ដំបង…
បាត់ដំបង ២១ មិថុនា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ
សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
(គ.ជ.អ.ប) និងរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ
២០១៣ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការវាយតម្លៃការកាត់បន្ថយភាព
ងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ( VRA) នៅសាលប្រជុំ
សាលាខេត្តបាត់ដំបង។
វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីប្រធានផែនការអនុវត្តរយៈពេលបី
ឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិ ខេត្តបាត់ដំបង ប្រធាន
ទីប្រឹក្សា ទីប្រឹក្សាហិរញ្ញវត្ថុ ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាព អភិបាល អភិបាល
រងស្រុកគោលដៅទាំងប្រាំរបស់គម្រោងរដ្ឋបាលមូលដ្ឋាននិងការប្រែប្រួល
អាកាសធាតុ LGCC II (ស្រុកសំពៅលូន ស្រុកបវេល ស្រុកថ្មគោល ស្រុក
មោងឬស្សី និងស្រុករុក្ខគីរី) និងមានការចូលរួមពីមន្ត្រីអង្គការ UNDP
UNCDF និងអ្នកពាក់ព័ន្ធដែលមានចំនួនសរុប៣៩នាក់ (ស្ត្រី៦នាក់)។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីកាត់បន្ថយផលប៉ះពាល់
ដោយការប្រែប្រួលអាកាសធាតុ និងរៀបចំផែនការយុទ្ធសាស្ត្របន្សុំាទៅ
នឹងការប្រែប្រួលអាកាសធាតុរបស់ស្រុកគោលដៅគម្រោងLGCC II។
មានមតិបើកវគ្គបណ្ដុះបណ្ដាល លោកគង់ ចាន់ថន ទីប្រឹក្សាថ្នាក់ជាតិនៃ
គម្រោងរដ្ឋបាលមូលដ្ឋាន និងកាប្រែប្រួលអាកាសធាតុ បានលើកឡើង
ពីដំណើរការអនុវត្តគម្រោង LGCCកន្លងមក។ លោកបានបញ្ជាក់ថា៖
«គម្រោងនេះពីមុនមកបានអនុវត្តសាកល្បងនៅខេត្តតាកែវ ដែលមាន
ស្រុកគោលដៅចំនួន២ និងក្រុង១ គឺស្រុកបូរីជលសារ ស្រុកបាទី និងក្រុង
ដូនកែវ។ ដោយផ្អែកលើលទ្ធផលល្អនៃការអនុវត្តជំហានទី១ ដៃគូអភិវឌ្ឍន៍
មានការពេញចិត្តនិងមានជំនឿចិត្តដើម្បីគាំទ្រការ
អនុវត្តគម្រោងបន្សុំានិងការប្រែប្រួលអាកាសធាតុបន្តទៀត។ នៅឆ្នាំ
២០១៣-២០១៤នេះ យើងទទួលបានថវិកាចំនួន១លានដុលា្លរសម្រាប់
គាំទ្រការអនុវត្តនៅខេត្តគោលដៅចំនួន២ គឺខេត្តតាកែវ និងខេត្ត
បាត់ដំបង»។
គួបញ្ជាក់ថា ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាល ក្រុមការងារគម្រោងថ្នាក់
ជាតិនិងក្រុមការងារគម្រោងថ្នាក់ស្រុកគោលដៅទាំងប្រាំនឹងចុះធ្វើការសិក្សាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមស្រុកគោលដៅ និមួយៗ ដោយជ្រើសរើសឃុំចំនួនពី៣ទៅ៤ ដោយធ្វើការសិក្សាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដើម្បីធ្វើការប្រមូលទិន្នន័យពីផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលអាកាសធាតុ ដែលបានកើតឡើងកន្លងមកនៅក្នុងទីតាំងស្រុកគោលដៅ។ ព័ត៌មានដែលទទួលបាននឹងចងក្រងធ្វើជាផែនការយុទ្ធសាស្ត្របន្សុំា និងការប្រែប្រួលអាកាសធាតុរបស់ស្រុក។ ផ្អែកលើផែនការយុទ្ធសាស្ត្រនេះ ស្រុក និងឃុំដែលចំណុះឱ្យស្រុកទាំង៥នឹងមានលទ្ធភាពរៀបចំគម្រោងស្នើថវិកាគាំទ្រពីគម្រោងបន្សុំាំនិងការប្រែប្រួលអាកាសធាតុ ដើម្បីអនុវត្តគម្រោងដែលបានស្នើឡើង៕