ឯកឧត្តម ម៉ាអុន ម៉ាអូណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព៍ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងលោក ខៀវ សុភា អ្នកជំនាញហិរញ្ញវត្ថុរបស់ធនាគារពិភពលោក បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាសប្រព័ន្ធគ្រប់គ្រងគណនេយ្យ Sage50 (PeachTree) និងគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុគម្រោង
លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដែលមានរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ មានសមាសភាពចូលរួមពីមន្ត្រីថ្នាក់ខេត្តមានដូចជា ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ ប្រមាណជា១០០រូប។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ៖
- បណ្ដុះបណ្ដាលដល់មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុគម្រោងថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុកគោលដៅរបស់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធអំពីការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យយល់ច្បាស់ពីនីតិវិធីហិរញ្ញវត្ថុក្នុងក្របខណ្ឌគម្រោង ការរៀបចំឯកសារហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុតាមរយៈប្រព័ន្ធគ្រប់គ្រងគណនេយ្យ Sage50 (PeachTree) និងគ្រប់គ្រងការប្រើប្រាស់ថវិការបស់គម្រោងឱ្យស្របតាមនីតិវិធី
- សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅតាមវិធានការសុវត្ថិភាព ការពារ Covid-19 ៣ការពារ៣កុំ របស់ក្រសួងសុខាភិបាល៕