ការប្រមូលទុនចូលរួមរបស់សង្កាត់ប្រចាំឆ្នាំនីមូយៗត្រូវអនុវត្តតាមគោលការណ៍ដែល ចែងក្នុងសៀវភៅណែនាំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដែលបានចែងថា «ទុនចូលរួមរបស់មូលដ្ខាន គឺជាការចូលរួមចំណែកដោយស្មគ្រ័ចិត្ត ហើយមិនមែនជាកាតព្វកិច្ចផ្លូវច្បាប់ ទៅលើរូបវន្តបុគ្គលណាមួយនោះទេ…
ការកំណត់ខាងលើនេះ ដើម្បីសម្រួលដល់ការអនុវត្ត និងជំរុញឲ្យក្រុមប្រឹក្សាសង្កាត់ មានការទទួលខុសត្រូវដោយខ្លួនឯង ក្នុងការពង្រឹងភាពម្ចាស់ការរបស់ប្រជាពលរដ្ឋ និងការចូលរួមរបស់មូលដ្ខាន ដើម្បីរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋាន។