យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​ពី​​ការ​ផ្ដល់​សេវា​សាធារណៈ ​របស់​រដ្ឋបាល​ខណ្ឌ​មានជ័យ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​កែលំអ ការ​ផ្តល់​សេវា​រដ្ឋបាល និង​កាត់បន្ថយ​អំពើពុករលួយ

ភ្នំពេញ ២៥ មេសា ២០១៤ ៖ សេវាសាធារណៈដែលរដ្ឋបាលខណ្ឌមានជ័យនឹងផ្តល់ជូនរួមមានការងារ នីត្យានុកូលកម្ម វិស័យវប្បធម៌ និងវិចិត្រសិល្ប វិស័យអប់រំ យុវជន និងកីឡា វិស័យទេសចរណ៍ ការងារអត្រានុកូលដ្ឋាន វិស័យសំណង់និងដីធ្លី វិស័យឧស្សាហកម្ម រ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យសុខាភិបាល…

ភ្នំពេញ ២៥ មេសា ២០១៤ ៖ សេវាសាធារណៈដែលរដ្ឋបាលខណ្ឌមានជ័យនឹងផ្តល់ជូនរួមមានការងារ នីត្យានុកូលកម្ម វិស័យវប្បធម៌និងវិចិត្រសិល្ប

វិស័យអប់រំ យុវជន និងកីឡា វិស័យទេសចរណ៍ ការងារអត្រានុកូលដ្ឋាន វិស័យសំណង់និងដីធ្លី វិស័យឧស្សាហកម្ម រ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម

វិស័យសុខាភិបាល វិស័យសាធារណការ និងដឹកជញ្ជូន និងវិស័យកសិកម្ម  សរុបមានចំនួន១៩៤ប្រភេទ ។

 

ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានស្តីពី ការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលខណ្ឌនាព្រឹកមិញនេះ លោកគួច ចំរើន អភិបាល

នៃគណៈអភិបាលខណ្ឌមានជ័យ បានលើកឡើងថា ពិធីបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានខាងលើនេះ តាមរយៈការិយាល័យច្រកចេញចូល

តែមួយស្របតាមប្រកាសអន្តរក្រសួងចុះ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវារដ្ឋបាល

នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោយពីអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋត្រូវបានសម្ពោធ និងបើកឱ្យដំណើរការ

ជាផ្លូវការកាលពីថ្ងៃទី៩ខែមេសាឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

លោកអភិបាលខណ្ឌបន្តថា ការិយាល័យច្រកចេញចូលតែមួយខណ្ឌមានជ័យត្រូវបានបង្កើតឡើង ក្នុងគោលបំណងសំខាន់ៗ៖

១.ដើម្បីលើកកំពស់អភិបាលកិច្ចល្អ,ការកែទម្រង់ ប្រព័ន្ធរដ្ឋបាលដោយពង្រឹងវិសាលភាពសេវាកម្មដែលផ្តល់ដោយរដ្ឋបាលខណ្ឌ អោយបាន

ទូលំទូលាយ តាមរយៈការប្រមូលផ្តុំសេវាទាំងអស់ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខណ្ឌដែលត្រូវផ្តល់ជូនអតិជននៅកន្លែងតែមួយ

 

២.កែលំអការផ្តល់សេវារដ្ឋបាល កាត់បន្ថយអំពើពុករលួយ និងការបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋលើប្រព័ន្ធរដ្ឋបាលខណ្ឌ 

 

៣.លើកកំពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ និងការរិះគន់ ស្ថាបនា ដើម្បីកែលំអការអនុវត្តប្រព័ន្ធរដ្ឋបាលរបស់ខណ្ឌ

 

៤.បង្ខិតរដ្ឋបាលខណ្ឌឱ្យនៅគ្រៀកនិងប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកប ដោយបសិទ្ធភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់