ភ្នំពេញ ៦ មីនា ២០១៣៖ មន្រ្តីទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្ត ចូលរួមប្រកួតប្រជែងដើម្បីធានាឲ្យការផ្សព្វផ្សាយព័ត៌មាន កាន់តែមានតម្លាភាព និងភាពរាក់ទាក់ជាមួយប្រជាពលរដ្ឋ បន្ទាប់ពី…
ភ្នំពេញ ៦ មីនា ២០១៣៖ មន្រ្តីទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្ត ចូលរួមប្រកួត
ប្រជែងដើម្បីធានាឲ្យការផ្សព្វផ្សាយព័ត៌មាន កាន់តែមានតម្លាភាព និងភាពរាក់ទាក់
ជាមួយប្រជាពលរដ្ឋ បន្ទាប់ពីត្រូវបានបណ្ដុះបណ្ដាលចំនួនបីលើកស្តីពីការធ្វើអោយ
ប្រសើរឡើងនូវទំនាក់ទំនាក់សាធារណៈ និងយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មានរបស់
រដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្សព្វផ្សាយគំរូព្រាងដីការបស់ក្រុមប្រឹក្សាស្តីពី
តួនាទីភារកិច្ចរបស់មន្ត្រីទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្ត កាលពី ឆ្នាំ២០១២ រួចមក។ ការប្រកួតប្រជែងនេះចាប់ផ្តើមពីខែមីនារហូតដល់ខែមិថុនា ឆ្នាំ២០១៣។
«ពេលនេះជាឱកាសផ្សេងមួយទៀតរបស់មន្រ្តីទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្ត របស់យើងដើម្បីបញ្ចេញស្នាដៃតាមរយ:ការ
ប្រកួតប្រជែងដណ្តើមជ័យលាភីលើប្រធានបទ “ការផ្សព្វផ្សាយព័ត៌មានកាន់តែមានតម្លាភាព និងភាពរាក់ទាក់ជាមួយប្រជាពលរដ្ឋ»។
នេះគឺជាការថ្លែងរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងពិធីបិទ
វេទិការផ្សព្វផ្សាយស្តីពី“ការប្រកួតប្រជែងរបស់មន្រ្តីទទួលបន្ទុកព័ត៌មាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យការផ្សព្វផ្សាយ
ព័ត៌មានកាន់តែមានតម្លាភាព និងភាពរាក់ទាក់ជាមួយប្រជាពលរដ្ឋ ” ដែលសហការរៀបចំដោយក្រសូងមហាផ្ទៃ ក្រសួងព័ត៌មាន
និងមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែ នៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ។
ឯកឧត្តម សក់ សេដ្ឋា បានថ្លែងថា ទិសដៅបន្តសម្រាប់មន្ត្រីទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្តទាំងអស់ត្រូវធ្វើការប្រកួតប្រជែង
ដើម្បីធានាឲ្យការផ្សព្វផ្សាយព័ត៌មានកាន់តែមានតម្លាភាព និងមានភាពរាក់ទាក់ជាមួយប្រជាពលរដ្ឋ ដោយយកចំណេះដឹង ដែល
ទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលកន្លងមក គួបផ្សំនឹងចំណេះដឹងដែលបានអនុវត្ត ដើម្បីធ្វើជាស្ពានដ៏ល្អ និងមានប្រសិទ្ធភាពក្នុងការ
ប្រកួតប្រជែងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការវាយតម្លៃលើការប្រកួតប្រជែងនេះផ្អែកលើ៖ ទី១- ផែនការសកម្មភាពរបស់រដ្ឋបាលរាជធានី ខេត្ត ដែលរួមមាន៖ ផែនការសកម្មភាព
ស្តីពីយុទ្ឋសាស្រ្តព័ត៌មានរបស់ក្រុមប្រឹក្សា ផែនការសកម្មភាពស្តីពីយុទ្ឋសាស្រ្តព័ត៌មានរបស់គណៈអភិបាល និង ផែនការទំនាក់ទំនង
របស់មន្រ្តីទទួលបន្ទូកព័ត៌មាន។ ទី២- មធ្យោបាយទំនាក់ទំនង ដែលរួមមាន៖ ក្តារព័ត៌មាន ការទំនាក់ទំនងជាមួយប្រព័ន្ឋផ្សព្វផ្សាយ
និងការទំនាក់ទំនងជាមួយសាធារណជន។ អ្នកដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងនេះនឹងត្រូវបានផ្តល់ឱកាស
បំពេញទស្សនកិច្ចសិក្សានៅប្រទេសអាល្លឺម៉ង់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១០ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងមូលនិធិខុនរ៉ាដអាដិណៅអ៊ែបានចុះអនុស្សរណ:
នៃការយោគយល់មួយស្តីពីការ “ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសាធារណ: និងយុទ្ឋសាស្រ្តផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋបាលថ្នាក់
ក្រោមជាតិ“ ។ បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នារួចមក ក្រសួងមហាផ្ទៃ ក្រសួងព័តមាន និងដោយមានការគាំទ្រ
ពីមូលនិធិខុនរ៉ាដអាដិណៅអែ បានរៀបចំការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្ត
ស្តីអំពីតួនាទីភារកិច្ចរបស់មន្រ្តីទទួលបន្ទុកព័ត៌មាន របៀបបបរក្នុងការសរសេរអត្ថបទសារព័ត៌មាន របៀបរបបទំនាក់ទំនងជាមួយ
អ្នកសារព័ត៌មាន និងរបៀបរបបទំនាក់ទំនងជាមួយសារធារណជន។
ហេតុអ្វីបានចាំបាច់ត្រូវការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសាធារណ: និងយុទ្ឋសាស្រ្តផ្សព្វផ្សាយព័ត៌មាននៅរដ្ឋបាលថ្នាក់ក្រោម
ជាតិ? ឯកឧត្តម សក់ សេដ្ឋាបានថ្លែងថា៖ «វិស័យព័ត៌មានជាវិស័យមួយដ៏សំខាន់ដែលទាំងយើងទាំងអស់គ្នាត្រូវតែដឹងដើម្បីស្វែង
យល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ មានតម្លាភាព មានគណនេយ្យភាព និងដើម្បីបង្កើតភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ដែលជាអ្នកជាប់ឆ្នោត និងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋដែលជាប្រភពធនធានដ៏មហាសាលសម្រាប់កិច្ចអភិវឌ្ឍមូលដ្ឋាន»។
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍នៅក្នុងពិធីបើកវេទិការផ្សព្វផ្សាយការប្រកួតប្រជែងនេះថា
ការផ្សព្វផ្សាយព័ត៌មានត្រូវការព័ត៌មានពិត និងមានតម្លាភាពដើម្បីទទួលបានទំនុកចិត្តពីមជ្ឈដ្ឋានសង្គម។ ការងារព័ត៌មានគឺទាក់ទង
នឹងអំណាចទន់ និងអំណាចរឹង។ អំណាចរឹងសំដៅលើអាជ្ញាធរ រីឯ អំណាចទន់សំដៅលើការចាប់យកបេះដូង ទឹកចិត្តរបស់
ប្រជាពលរដ្ឋ ដើម្បីអោយពលរដ្ឋមានទំនុកចិត្តលើអាជ្ញាធរ។ អំណាចទន់មានសារសំខាន់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ។
ប្រសិនបើបាត់បង់អំណាចទន់នេះ វាគឺជាការបាត់បង់ទំនុកចិត្ត និងសន្លឹកឆ្នោត៕