ព្រះសីហនុ ១៧ មិថុនា ២០១៣៖ កាលពីថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៣ អនុកម្មវិធីទី២នៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (អផ៣ “ក្រសួងមហាផ្ទៃ”) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានធ្វើការពិគ្រោះយោបល់ជាមួយបណ្តាអ្នកពាក់ព័ន្ធនានាដើម្បីប្រមូលមតិយោបល់…
ព្រះសីហនុ ១៧ មិថុនា ២០១៣៖ កាលពីថ្ងៃទី១១-១២
ខែមិថុនា ឆ្នាំ២០១៣ អនុកម្មវិធីទី២នៃផែនការអនុវត្ត
រយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (អផ៣ “ក្រសួង
មហាផ្ទៃ”) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែប
ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានធ្វើការពិគ្រោះ
យោបល់ជាមួយបណ្តាអ្នកពាក់ព័ន្ធនានាដើម្បីប្រមូល
មតិយោបល់ និងសំណូមពរផ្សេងៗសម្រាប់ជាមូលដ្ឋាន
ក្នុងការកែលម្អសេចក្តីព្រាងសៀវភៅណែនាំស្តីពីការ
រៀបចំគម្រោងក្រុង ស្រុកឲ្យកាន់តែមានភាពសមស្រប
សម្រាប់ការអនុវត្ត។
កិច្ចពិគ្រោះយោបល់នេះធ្វើឡើងតាមរយៈសិក្ខាសាលាកាលពីថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៣ នៅឯខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក យិន ម៉ាលីណា ប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានអ្នកចូលរួមមកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន១២២នាក់ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរតនាគារជាតិ ក្រសួងអភិវឌ្ឍន៍ជនបទ ទីចាត់ការផែនការ និងវិនិយោគ នាយករដ្ឋបាលក្រុង ស្រុក ខណ្ឌ (១ក្រុង ស្រុក ក្នុង១រាជធានី ខេត្ត) ទីប្រឹក្សាអភិវឌ្ឍសមត្ថភាពនិងទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធថ្នាក់រាជធានី ខេត្ត។
តាមរយៈសិក្ខាសាលានេះ អ្នកចូលរួមបានពិភាក្សាទៅលើខ្លឹមដូចជា៖
• គម្រោងក្រុង ស្រុក
• ការរៀបចំគម្រោងក្រុង ស្រុក
• តួនាទី និងការទទួលខុសត្រូវអ្នកពាក់ព័ន្ធក្នុងការរៀបចំគម្រោង
• ទុនចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន
• បញ្ជីតម្លៃសម្ភារៈស្តង់ដារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ
• ការបំពេញទម្រង់ព័ត៌មានគម្រោង
• គោលការណ៍ណែនាំសម្រាប់គណនាតម្លៃប៉ាន់ស្មានគម្រោង
• កិច្ចប្រតិបត្តិការ និងការថែទាំគម្រោង
• គោលការណ៍ណែនាំសម្រាប់ការវិភាគផលប៉ះពាល់បរិស្ថាន
• គោលការណ៍ណែនាំសម្រាប់រៀបចំរបាយការណ៍សិក្សាដីធ្លី
• គោលការណ៍ណែនាំស្តីពីសុវត្ថិភាពជនជាតិដើមភាគតិច
គួរបញ្ជាក់ថា ការរៀបចំនូវសេចក្តីព្រាងសៀវភៅណែនាំស្តីពីការរៀបចំគម្រោងក្រុង ស្រុកនេះគឺដើម្បីជួយដល់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តគម្រោងនានាដែលបានលើកឡើងក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន៕