ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​អភិបាល​ខេត្ដ​ពោធិ៍សាត់

ពោធិ៍សាត់  ៩ ឧសភា ២០១៤៖ នៅសាលាខេត្ដពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលខេត្ដពោធិ៍សាត់ ក្រោម អធិបតីភាពឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ…

ពោធិ៍សាត់  ៩ ឧសភា ២០១៤៖ នៅសាលាខេត្ដពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និង

តែងតាំងមុខតំណែងអភិបាលខេត្ដពោធិ៍សាត់ ក្រោម អធិបតីភាពឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញ

ចូលរួមពីឯកឧត្ដមស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលព្រម ទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ដ្រីរាជការក្នុងខេត្ដ យ៉ាងច្រើនកុះករ ។

 

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត ០៥១៤/៥៣២ ចុះថ្ងៃទី២ ឧសភា ២០១៤ បានត្រាស់បង្គាប់តែងតាំង ផ្ទេរភារកិច្ចឯកឧត្ដម ខូយ សុខា ពី

អភិបាលខេត្ដពោធិ៍សាត់ ឱ្យទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ តែងតាំងឯកឧត្ដម ម៉ៅ ធនិន ជាអភិបាល ខេត្ដពោធិ៍សាត់។

 

ការផ្ទេរភារកិច្ច និងតែងតាំង មុខតំណែងនាពេលនេះ បានធ្វើឡើងដោយយោងទៅលើឯកឧត្ដម ឆាយ សារ៉េត ជាប្រធានក្រុមប្រឹក្សាខេត្ដពោធិ៍សាត់

នៃគណបក្សប្រជាជនកម្ពុជា ផ្ទេរភារកិច្ច ហើយបានដាក់ជំនួសទៅឱ្យឯកឧត្ដមខូយ សុខា ជាប្រធានក្រុមប្រឹក្សាខេត្ដ និងត្រូវឈរឈ្មោះបេក្ខជន

បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ដនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ នាពេលខាងមុខនេះ ។

 

ក្នុងពិធីប្រកាសមុខតំណែងអភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ សុខា បានឡើងអានរបាយការណ៍ពីសកម្មភាពការងាររបស់លោកដែលបាន

ដឹកនាំបំពេញតួនាទី ភារកិច្ចសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លង។ បន្ទាប់មក ឯកឧត្ដម ម៉ៅ ធនិន ក៏បានឡើងធ្វើការប្ដេជ្ញាចិត្ដយ៉ាងមុតមាំ ដើម្បី

ចូលរួមដឹកនាំធ្វើឱ្យខេត្ដពោធិ៍សាត់ មានការរីកចម្រើនឱ្យបានកាន់តែប្រសើរឡើងបន្ដទៀត ។

 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងសន្ទរកថាសំណេះសំណាលដោយបានធ្វើការវាយតម្លៃខ្ពស់នូវរាល់សមិទ្ធផល

និងស្នាដៃនានាដែលខេត្តពោធិ៍សាត់ សម្រេចបាននាពេលកន្លងមក។ 

 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីថ្លែងថា ការផ្ទេរ ភារកិច្ចឯកឧត្ដមខូយ សុខា ពីអភិបាលខេត្ដពោធិ៍សាត់ ទៅបម្រើការងារនៅទីស្ដី ការក្រសួងមហាផ្ទៃ

គឺដើម្បីឱ្យឯកឧត្ដមបានឈរឈ្មោះជាប្រធានក្រុមប្រឹក្សាខេត្ដសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ

អាណត្ដិទី២ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ។ ទន្ទឹមនឹងនេះ ដោយពិនិត្យមើលឃើញលក្ខណសម្បត្តិ

បទពិសោធន៍ការងារកន្លងមក ឯកឧត្ដមម៉ៅ ធនិន ត្រូវបាន តែងតាំងជាអភិបាលខេត្ដពោធិ៍សាត់ជំនួសឯកឧត្ដម ខូយ សុខា ដើម្បីចូលរួមដឹកនាំ

ខេត្ដពោធិ៍សាត់បន្តទៅទៀត។

 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តរួមគ្នាជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

តាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយប្រឹងប្រែងអនុវត្តឲ្យបានសម្រេចនូវផែនការសកម្មភាព ថវិកា

ប្រចាំឆ្នាំ២០១៤ និងរួមគ្នាធានាឲ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២ ប្រព្រឹត្តទៅប្រកបដោយ

លក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។

 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា បញ្ហាជាអាទិភាពគឺការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងការជំរុញការផ្ដល់

សេវាសាធារណៈឱ្យមានតម្លាភាព និងគណនេយ្យភាពជូនដល់ប្រជាពលរដ្ឋ។ «ការបង្ក្រាបបទល្មើសព្រៃឈើ និងការកាប់បំផ្លាញព្រៃឈើក្នុង

តំបន់ការពារធម្មជាតិនានា ត្រូវប្រើប្រាស់យន្តការគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអនុក្រឹត្យ ថ្មី និងគោលការណ៍របស់

រាជរដ្ឋាភិបាលតាមលិខិតជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ ៦០១ សជណ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ដែលគោលការណ៍ និង

វិធានការទាំងនេះត្រូវ បានផ្សព្វផ្សាយដាក់ឲ្យអនុវត្តកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ៕»

អត្ថបទកែសម្រួលចេញពីគេហទំព័រកាសែតរស្មីកម្ពុជាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់