ប្រកាស​តែងតាំង​អភិបាល​ អភិបាលរង​ខេត្ត​ព្រះសីហនុ​ថ្មី

ព្រះសីហនុ ៩ ឧសភា ២០១៤៖ ពិធីប្រកាស ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពរបស់ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 

ព្រះសីហនុ ៩ ឧសភា ២០១៤៖ ពិធីប្រកាស ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបាន

ប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពរបស់ឯកឧត្ដម ស ខេង ឧបនាយក

រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

ឯកឧត្ដមឈិត សុខុន ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះសីហនុ ជំនួសឯកឧត្ដមស្បោង សារ៉ាត់  ដែលដល់អាយុចូលនិវត្តន៍។ លោក ឈិន

សេងងួនតែងតាំងជាអភិបាលរងខេត្តជំនួសលោកស៊ុន សុខន ដែលត្រូវបានផ្ទេរ ភារកិច្ចឱ្យទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃវិញ។

 

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ថា ការតែងតាំងអភិបាល  អភិបាលរងខេត្ត ព្រះសីហនុនាពេលនេះគឺជា

ដំណើរការធម្មតានៃនីតិវិធីរៀបចំមុខតំណែង មន្ត្រីរាជការក្នុងមុខងារ សាធារណៈ ក្នុងគោលបំណងសំដៅធ្វើឱ្យការងារ ដឹកនាំគ្រប់គ្រងរបស់រដ្ឋបាល

ខេត្តមាននិរន្តរភាពនិងមានដំណើរការទៅដោយភាពរលូន។ 

 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ឯកឧត្ដមស្បោង សារ៉ាត់ដែលបានធ្វើពលិកម្មយ៉ាងធំធេងចូលរួមក្នុង

បុព្វហេតុការពារ និងកសាងមាតុភូមិ កម្ពុជាក្នុងមុខតំណែង ជាបន្តបន្ទាប់និងខិតខំដឹកនាំអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

 

ឯកឧត្ដមបន្តថា ទន្ទឹមនោះដោយពិនិត្យទៅលើលក្ខណសម្បត្តិបទពិសោធន៍ការងារនាពេលកន្លងទៅរាជរដ្ឋាភិបាលបានសម្រេចតែងតាំង

ឯកឧត្ដមឈិត សុខុន ប្រធានក្រុមប្រឹក្សាខេត្តតាកែវឱ្យមកទទួលមុខតំណែងជំនួសឯកឧត្ដមស្បោង សារ៉ាត់ វិញផងដែរ។

 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពនានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ

រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ផ្តល់ការគាំទ្រ និងបន្តរួមសហការជាមួយឯកឧត្ដម ឈិត សុខុន ដើម្បីរួមគ្នា

ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងខិតខំរួមគ្នាធ្វើការ អភិវឌ្ឍន៍ ខេត្តព្រះសីហនុ ឱ្យ

មានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។

 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តរួមគ្នាជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

តាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយប្រឹងប្រែងអនុវត្តឲ្យបានសម្រេចនូវផែនការសកម្មភាព ថវិកា

ប្រចាំឆ្នាំ២០១៤ និងរួមគ្នាធានាឲ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២ ប្រព្រឹត្តទៅប្រកបដោយ

លក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។

 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា បញ្ហាជាអាទិភាពគឺការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងការជំរុញការផ្ដល់

សេវាសាធារណៈឱ្យមានតម្លាភាព និងគណនេយ្យភាពជូនដល់ប្រជាពលរដ្ឋ។ «ការបង្ក្រាបបទល្មើសព្រៃឈើ និងការកាប់បំផ្លាញព្រៃឈើក្នុង

តំបន់ការពារធម្មជាតិនានា ត្រូវប្រើប្រាស់យន្តការគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអនុក្រឹត្យ ថ្មី និងគោលការណ៍

របស់រាជរដ្ឋាភិបាលតាមលិខិតជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ ៦០១ សជណ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ដែលគោលការណ៍ និងវិធានការទាំងនេះត្រូវ បានផ្សព្វផ្សាយដាក់ឲ្យអនុវត្តកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ៕»

អត្ថបទកែសម្រួលចេញពីគេហទំព័រកាសែតរស្មីកម្ពុជាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់