បណ្ដុះបណ្ដាល​ពី​របៀប​បញ្ចេញ​របាយការណ៍ ការ​បកស្រាយ​ទិន្នន័យ​ពី​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ផ្ទៃក្នុង​​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ

ស្រុកបាធាយ-កំពង់ចាម ៤ វិច្ឆិកា ២០១៥៖ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាចបកស្រាយ និងវិភាគព័ត៌មានបានច្រើនប្រភេទទម្រង់ដើម្បីធ្វើសេចក្ដីសម្រេចចិត្តផ្សេងៗពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្ទាប់ពីបានប្រមូល និងបញ្ចូលទិន្នន័យរួច។

ស្រុកបាធាយ-កំពង់ចាម ៤ វិច្ឆិកា ២០១៥៖ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាចបកស្រាយ និងវិភាគព័ត៌មានបានច្រើនប្រភេទទម្រង់ដើម្បីធ្វើសេចក្ដីសម្រេច ចិត្តផ្សេងៗពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្ទាប់ពីបានប្រមូល និងបញ្ចូលទិន្នន័យរួច។

 

នេះជាការលើកឡើងរបស់លោកស្រី ហេង សិទ្ធា អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងការធ្វើបទបង្ហាញពីការបកស្រាយ និងវិធីសាស្ត្ររៀបចំរបាយការណ៍នៅស្រុកបាធាយ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥។

 

បន្ទាប់ពីការប្រមូលទិន្នន័យ បញ្ចូលទិន្នន័យ របស់រដ្ឋបាលក្រុង ស្រុកក្នុងប្រព័ន្ធថ្មីនេះ រួចមកការបញ្ចេញ និងការវិភាគទិន្នន័យសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុកគឺជារឿងសំខាន់ចាំបាច់មួយ។

 

លោកស្រី ហេង សិទ្ធា មានប្រសាសន៍បន្ថែមថា រដ្ឋបាលក្រុង ស្រុកអាចបញ្ចេញរបាយការណ៍ជា អត្ថបទ ជាក្រាបព័ត៌មាន ឬជាដ្យាក្រាម និងរៀបចំរបាយការណ៍ដែលងាយយល់ពីប្រព័ន្ធថ្មីនេះ។

 

លោក រស់ សាមុត អភិបាលរងស្រុកបាធាយ បានមានប្រសាសន៍ថា វិធីសាស្ត្រ និងរបៀបបញ្ចេញរបាយការណ៍របស់ប្រព័ន្ធនេះកាន់ធ្វើឲ្យរដ្ឋបាលខេត្តមើលឃើញពីសារៈសំខាន់របស់ប្រព័ន្ធ ដែលជាយន្តការមួយក្នុងការពង្រឹងឲ្យការងារអភិវឌ្ឍរបស់រដ្ឋបាលខេត្តកាន់តែមានប្រសិទ្ធភាព។

 

ទោះជាយ៉ាងណាលោកអភិបាលរងក៏បានលើកឡើងពីផលលំបាកមួយចំនួននៅពេលប្រព័ន្ធថ្មីនេះដាក់ដំណើរការពេញលេញ ដោយសារការកង្វះសមត្ថភាពរបស់មន្ត្រីបញ្ចូលទិន្នន័យ ដូច្នេះលោកសំណូមពរដល់លេខាធិការដ្ឋាន គ.ជ.អ.ប ធ្វើយ៉ាងណាជួយពង្រឹងសមត្ថភាពដល់មន្ត្រីបង្គោលដែលបញ្ចូល និងបញ្ចេញរបាយការណ៍៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់