មណ្ឌលគិរី ០២ តុលា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ
តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានការគាំទ្រមូលនិធិពីអង្គការ
UN-Woman កាលពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០១៣ បានរៀបចំវគ្គបំពាក់បំប៉ន…
មណ្ឌលគិរី ០២ តុលា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ
សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)
ដោយមានការគាំទ្រមូលនិធិពីអង្គការ UN-Woman កាលពីថ្ងៃទី២៦-២៧
ខែកញ្ញា ឆ្នាំ២០១៣ បានរៀបចំវគ្គបំពាក់បំប៉នដល់គ្រូឧទ្ទេសថ្នាក់ខេត្ត
និងស្រុកគោលដៅអំពីការលើកកម្ពស់សិទ្ធស្ត្រី និងអនុសញ្ញាស្ដីពីការលុប
បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (ស៊ី-ដ) នៅសណ្ឋាគារ
ពេជ្រដា ខេត្តមណ្ឌលគិរី។
វគ្គបំប៉នមានការចូលរួមពីប្រធានគម្រោងផអ៣ ថ្នាក់ខេត្ត តំណាង
គណៈកម្មការពិគ្រោះយោបល់ស្ត្រីនិងកុមារ(គ.ក.ស.ក) ថ្នាក់ខេត្ត
មន្ត្រីទីចាត់ការផែនការនិងវិនិយោគ មន្ទីរកិច្ចការនារីនៃខេត្តគោលដៅ
ចំនួនពីរគឺបាត់ដំបង និងកំពង់ឆ្នាំង និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនានា
ដែលមានចំនួនសរុបប្រមាណ៣៣នាក់។
វគ្គបំប៉នមានគោលបំណងដើម្បី៖ (១). ឆ្លុះបញ្ចាំង និងផ្លាស់ប្ដូរ
បទពិសោធន៍ក្នុងការអនុវត្តចំណេះដឹង និងជំនាញនៃការលើកម្ពស់
សិទ្ធិស្ត្រី និងអនុសញ្ញាស៊ី-ដ (២). បំប៉នចំណេះដឹង និងជំនាញអំពីការ
លើកកម្ពស់សិទ្ធិស្ត្រីនិងអនុសញ្ញាស៊ី-ដ (៣). លើកកម្ពស់ចំណេះដឹង
និងជំនាញក្នុងការពិនិត្យមើលឡើងវិញ និងបញ្ជ្រាបអនុសញ្ញាស៊ី-ដ
ក្នុងលិខិតបទដ្ឋានគតិយុត្តិ និងសេចក្ដីណែនាំនានា
របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
អ្នកសម្របសម្រួលនិងសិក្ខាកាមដែលជាគ្រូឧទ្ទេសថ្នាក់ខេត្ត ថ្នាក់ស្រុកបានពិភាក្សាផ្លាស់ប្ដូរចែករំលែកបទពិសោធន៍ល្អៗក្នុងការអនុវត្តកន្លងមក
ជាពិសេសបានស្វែងយល់បន្ថែមលើវិធីសាស្ត្រនៃការពិនិត្យមើលឡើងវិញនូវលិខិតបទដ្ឋានគតិយុត្តិនិងសេចក្ដីណែនាំនានាពាក់ព័ន្ធនឹងអនុសញ្ញា
ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (ស៊ី-ដ) ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការចែករំលែក និងផ្សព្វផ្សាយបន្តដល់
ស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់ខ្លួន៕