ក្រុម​ការងារ​ចុះ​បំពេញ​បេសកកម្ម​តាម​មូលដ្ឋាន ខេត្ត​ឧត្តរមានជ័យ ប្រជុំ​ត្រួតពិនិត្យ វាយតម្លៃ​ការងារ​

ឧត្តរមានជ័យ ២៧ មេសា ២០១៥៖ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៣ខែ ដើមឆ្នាំ២០១៥ នៅសាលាខេត្តឧត្តរមានជ័យ។

ឧត្តរមានជ័យ ២៧ មេសា ២០១៥៖ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៣ខែ ដើមឆ្នាំ២០១៥ នៅសាលាខេត្តឧត្តរមានជ័យ។

 

កិច្ចប្រជុំនោះធ្វើឡើងដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា  ដែលពិធីនេះបានប្រព្រឹត្តិទៅ ស្ថិតក្រោមអធិបតីភាពឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ព្រមទាំងមានវត្តមានចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកា ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ជាច្រើនរូបទៀត។

 

ឯកឧត្ដម ស ថាវី គណៈអភិបាលខេត្តឧត្តរមានជ័យ បានអានសេចក្ដីព្រាងរបាយការណ៍បូកសរុប ស្តីពីសកម្មភាពរបស់ក្រុមការងារចុះមូលដ្ឋាន រយៈពេលជាង៣ខែកន្លងមក ដោយបានធ្វើការវាយតម្លៃពីសមិទ្ធផល និងបញ្ហាប្រឈម ព្រមទាំងលើកឡើង ពីទិសដៅសម្រាប់លើកកម្ពស់ប្រសិទ្ធភាព និងការចុះបំពេញបេសកកម្មនៅតាមមូលដ្ឋាននានាជាបន្តទៀត។

 

ក្នុងឱកាសនោះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អស់ លោក លោកស្រីទាំងអស់ ដែលបានធ្វើសកម្មភាពដ៏ល្អ ដើម្បីនាំមកនូវវឌ្ឍនភាព វិបុលភាព និងភាពថ្កុំថ្កើងរុងរឿងសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។

 

ឯកឧត្ដមបានចាត់ទុកការចុះបំពេញបេសកកម្ម របស់ក្រុមការងារនៅតាមមូលដ្ឋាន គឺមិនត្រឹមតែដើម្បីចូលរួមគាំទ្រ និងត្រួតពិនិត្យប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីកំណែទម្រង់ប៉ុណ្ណោះទេ ប៉ុន្តែបានរួមគ្នាធ្វើកិច្ចសហការជួយដោះស្រាយ បញ្ហាប្រឈមនានានៅមូលដ្ឋាន សំដៅធ្វើឱ្យប្រជាជន បានទទួលផលយ៉ាងពិតប្រាកដ។

 

នាយឧត្ដមសេនីយ៍ គន់ គីម បានជំរុញឲ្យក្រុមការងារ គ្រប់លំដាប់ថ្នាក់ ត្រូវបន្តលើកកម្ពស់ថែមទៀត នូវវប្បធម៌ចែករំលែក តាមរយៈការបរិច្ចាគមធ្យោបាយ ធនធានផ្ទាល់ខ្លួន និងការបំផុសចលនាកៀរគរមធ្យោបាយធនធានពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ និងការចូលរួមកសាងសមិទ្ធផលសង្គម នៅតាមមូលដ្ឋានឲ្យមានការរីកចម្រើន៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់