ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​លើកទី១

កំពង់ឆ្នាំង ៦ ធ្នូ ២០១៣៖  វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី១ ត្រូវបានរៀបចំឡើងកាលពីថៃ្ងទី ០៤ ខែធ្នូ ឆ្នាំ២០១៣ ក្នុងបរិវេណសាលាក្រុងកំពង់ឆ្នាំង…

កំពង់ឆ្នាំង ៦ ធ្នូ ២០១៣៖  វេទិកាផ្សព្វផ្សាយ និង

ពិគ្រោះយោបល់លើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពង់

ឆ្នាំង អាណត្តិទី១ ត្រូវបានរៀបចំឡើងកាលពីថៃ្ងទី ០៤

ខែធ្នូ ឆ្នាំ២០១៣ ក្នុងបរិវេណសាលាក្រុងកំពង់ឆ្នាំង។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម

ម៉ែន ធឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន

សំអុល អភិបាលរងខេត្ត និងមានការចូលរួមពីប្រធាន

មន្ទីរអង្គភាពជុំវិញខេត្ត នាយករដ្ឋបាលសាលាខេត្ត

នាយកទីចាត់ការសាលាខេត្ត  អាជ្ញាធរក្រុងកំពង់ឆ្នាំង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សហគមន៍ និងតំណាងប្រជាពលរដ្ឋមកពីគ្រប់ភូមិក្នុងសង្កាត់ទាំង៤ របស់ក្រុងកំពង់ឆ្នាំង  សរុបប្រមាណ ១២០នាក់។

វេទិកាបានលើកយក ១-តួនាទី ភារកិច្ច របស់ក្រុម

ប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ២-សមិទ្ធផល

សម្រេចបាន និងបញ្ហាប្រឈមឆ្នាំ២០១៣ និង

ទិសដៅអនុវត្តបន្ត ៣-ស្ថានភាពហិរញ្ញវត្ថុ ចំណូល

ចំណាយ ឆ្នាំ២០១៣ និងផែនការថវិកាឆ្នាំ២០១៤

៤-ការអនុវត្តកម្មវិធីវិនិយោគប្រចាំឆ្នាំ២០១៣ និង

គម្រោងសកម្មភាពជាអាទិភាពខេត្តឆ្នាំ២០១៤ មក

បង្ហាញដល់អ្នកចូលរួម។

នៅក្នុងវេទិកានេះ ក៏មានកិច្ចពិភាក្សាអំពី ភូមិឃុំ

មានសុវត្ថិភាព ការងារអភិវឌ្ឍន៍មូលដ្ឋាន ការងារសុខភាព អប់រំ អនាម័យ និងបរិស្ថាន។

តំណាងប្រជាពលរដ្ឋ និងតំណាងសហគមន៍ បានលើកឡើងសង្កត់ធ្ងន់លើបញ្ហាមួយចំនួនរួមមាន ៖
1. បញ្ហាអ្នកចែកចាយ និងអ្នកប្រើប្រាស់គ្រឿងញៀន
2. បញ្ហាល្បែងកន្ទុយលេខ
3. បញ្ហាបង្គោលអគ្គិសនីមួយចំនួន ការប្រើប្រាស់បង្គោលឈើមានសភាពចាស់ ទ្រុឌទ្រោម ខ្សែធ្លាក់លើដំបូលផ្ទះប្រជាពលរដ្ឋ និងតាមផ្លូវសាធារណៈ
4. បញ្ហាគីឡូភ្លើង និងស្នើសុំអោយបុគ្គលិកក្រុមហ៊ុនអគ្គិសនី គោរពក្រមសីលធម៌
5. ការអភិវឌ្ឍន៍ ទំនប់ ប្រឡាយស្រូវរដូវប្រាំងនៅក្នុងសហគមន៍
6. ស្នើសុំអោយជួយរកទីផ្សារកសិផលរបស់ប្រជាពលរដ្ឋទាំងអស់អោយមានតម្លៃខ្ពស់
7. ការនាំចូលជីគីមី ថ្នាំកសិកម្ម សុំអោយមានសមតុល្យនឹងតម្លៃកសិផល
8. ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងកុំអោយយកលើសពីថ្លៃសេវាដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងច្បាប់។

ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ច

និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានឡើងបំភ្លឺដោះ

ស្រាយបញ្ហាប្រឈមមួយចំនួន និងធ្វើការប្ដេជ្ញាចិត្ត

ដើម្បីបម្រើប្រជាពលរដ្ឋ និងធ្វើការកែប្រែនូវរាល់ចំណុច

អសកម្មកន្លងមក។

ឯកឧត្តម ម៉ែន ធឿន ប្រធានក្រុមប្រឹក្សាខេត្តបានផ្ដាំផ្ញើ

និងណែនាំដល់បណ្ដាមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ

អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំដោះ

ស្រាយបញ្ហាលំបាក និងកង្វល់របស់ប្រជាពលរដ្ឋ

និងត្រូវលុបបំបាត់ឲ្យអស់នូវរាស់ចំណុចអសកម្ម

កន្លងមក។

ឯកឧត្ដមបានបញ្ជាក់ថា៖ «ភាពអសកម្មរបស់មន្ត្រីមួយចំនួន បានធ្វើអោយរាំងស្ទះដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលត្រូវតែបំបាត់អោយបាន»។ ដោយៈ ចាន់ គឿយ មន្ត្រីសម្របសម្រួលក្រុមប្រឹក្សាខេត្ត

ដកស្រង់ចេញពី គេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង (administration.kch.ncdd.gov.kh)
សូមចូលទៅកាន់អត្ថបទដើម

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់