ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងរៀបចំ​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី២

កំពង់់ឆ្នាំង ៥ ធ្នូ ២០១៣៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់លើកទី២របស់ក្រុមប្រឹក្សាខេត្ត ដែលធ្វើឡើងនៅស្រុករលាប្អៀរ ដោយមាន…

កំពង់់ឆ្នាំង ៥ ធ្នូ ២០១៣៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២

ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះ

យោបល់លើកទី២របស់ក្រុមប្រឹក្សាខេត្ត ដែលធ្វើឡើង

នៅស្រុករលាប្អៀរ ដោយមានអ្នកចូលរួមមកពីតំណាង

ប្រជាពលរដ្ឋ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គណៈ

អភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ នានាសរុបចំនួន

២៤៩នាក់។

អង្គវេទិកាបានប្រព្រឹត្តទៅអស់រយៈពេល១ព្រឹក។

វេទិកាបានលើកយកតួនាទី ភារកិច្ច សិទ្ធិអំណាច

និងទំនាក់ទំនងរវាងក្រុមប្រឹក្សា និងគណៈ អភិបាលខេត្ត របាយការណ៍សង្ខេបស្តីពីស្ថានភាពហិរញ្ញវត្ថុចំណូលចំណាយរបស់ខេត្ត និងរបាយការណ៍សង្ខេបស្តីពីការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត មកផ្សព្វផ្សាយដល់អ្នកចូលរួម។

អ្នកចូលរួមបានពិភាក្សា និងលើកជាសំណួរលើប្រធាន

បទចំនួន៣ គឺបញ្ហាទាក់ទងនឹង ១-ភូមិឃុំមានសុវត្ថិ

ភាព ២-ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវា

សាធារណៈជូនប្រជាពលរដ្ឋ ៣-បញ្ហាសុខភាព អប់រំ

អនាម័យ និងបរិស្ថាន។

អង្គវេទិកាបានធ្វើការពិគ្រោះយោបល់យ៉ាងផុលផុស

ដោយមានសំណួរផ្ទាល់មាត់ចំនួន ៧សំណួរ សំណួរជា

លាយលក្ខណ៍អក្សរក្នុងប្រអប់សំបុត្រចំនួន២៤សំណួរ

និងមានសំណូមពរចំនួន៦។

វាគ្មិនមកពីមន្ទីរ និងអង្គភាពពាក់ព័ន្ធ បានបកស្រាយបំភ្លឺសំណួរផ្ទាល់មាត់ និងសំណួរក្នុងប្រអប់សំបុត្រ ប៉ុន្តែនៅសេសសល់សំណួរ និងសំណូមពរមួយចំនួន។

វេទិកាលើកទី១របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានធ្វើឡើងនៅក្រុងកំពង់ឆ្នាំង។

បន្ទាប់ពីការបញ្ចប់វេទិកានៅក្រុងកំពង់ឆ្នាំង និងស្រុក

រលាប្អៀរនាថ្ងៃនេះ វេទិកាបន្តរបស់ក្រុមប្រឹក្សាខេត្ត

នឹងប្រព្រឹត្តទៅនៅស្រុកបរិបូណ៍នៅថ្ងៃទី០៩ ខែធ្នូ

ឆ្នាំ២០១៣ ស្រុកទឹកផុសនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣

ស្រុកកំពង់ត្រឡាចនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣

ស្រុកសាមគ្គីមានជ័យនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣

ស្រុកកំពង់លែងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣

និងចុងក្រោយនៅស្រុកជលគិរីនៅថ្ងៃទី១៩

ខែធ្នូឆ្នាំ២០១៣។

សូមបញ្ជាក់ថា យោងតាមមាត្រា៩នៃអនុក្រឹត្យលេខ

២១៦ អនក្រ/បក របស់រាជរដ្ឋាភិបាល បានចែងថា

ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាខេត្តត្រូវរៀបចំវេទិការបស់ខ្លួន នៅតាមក្រុង ស្រុកនានាក្នុងខេត្តរបស់ខ្លួន ហើយមាត្រា ៦៥ និងមាត្រា១២១ ចែងថា ក្នុងអំឡុងខែមិថុនា នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាក្រុង ស្រុក ត្រូវរៀបចំវេទិការបស់ខ្លួននៅតាម ឃុំ និងសង្កាត់នានាក្នុងក្រុង ស្រុក៕ ដោយៈ លោក ចាន់ គឿយ មន្រ្តីសម្របសម្រួលកុ្រមប្រឹក្សា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់