រតនគិរី ៧ មិថុនា ២០១៣៖ កាលពីថ្ងៃទី១៧-២៣ ខែឧសភា ឆ្នាំ២០១៣ ក្រុមការងារតាមដាន និងវាយតម្លៃខេត្តរតនគិរី បានចុះពង្រឹងការងារសេវាសង្គមនៅស្រុកចំនួន៤ នៅក្នុងខេត្តរតនគិរី រួមមាន៖ ស្រុកអូរយ៉ាវ ស្រុកតាវែង ស្រុកអណ្តូងមាស និងស្រុកលំផាត់…
រតនគិរី ៧ មិថុនា ២០១៣៖ កាលពីថ្ងៃទី១៧-២៣ ខែឧសភា ឆ្នាំ២០១៣ ក្រុមការងារតាមដាន និងវាយតម្លៃខេត្តរតនគិរី បានចុះពង្រឹងការងារសេវាសង្គមនៅស្រុកចំនួន៤ នៅក្នុងខេត្តរតនគិរី រួមមាន៖ ស្រុកអូរយ៉ាវ ស្រុកតាវែង ស្រុកអណ្តូងមាស និងស្រុកលំផាត់។
គោលបំណង៖
កិច្ចប្រជុំពង្រឹងសមត្ថភាពនេះគឺដើម្បីពង្រឹងការអនុវត្តតួនាទី និងភារៈកិច្ចដល់មន្រ្តីការិយាល័យ មន្រ្តីសេវាសង្គម និងអ្នកពាក់ព័ន្ធថ្នាក់ស្រុកចំពោះការអនុវត្តការងារសេវាសង្គមថ្នាក់ស្រុក ប្រកបដោយគុណភាព និងប្រសិទ្ធិភាពដូចជា៖
- ការប្រើប្រាស់ថវិកាកិច្ចព្រមព្រៀងរវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុកនៅក្នុងឆ្នាំ២០១៣ សម្រាប់ការគាំទ្រដល់គណៈកម្មាធិការស្រ្តី និងកុមារ (គ.ក.ស.ក) ថ្នាក់ស្រុក មន្រ្តីសេវាសង្គមថ្នាក់ស្រុក ចំពោះការអនុវត្តមុខងារ តួនាទី និងភារៈកិច្ច នៅតាមថ្នាក់មូលដ្ឋាន ។
- ណែនាំ និងត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍សម្រាប់វាស់វែង និងតាមដានបែបសូចនាករ ចំពោះការអនុវត្តកិច្ចព្រមព្រៀង ។
- ហ្វឹកហ្វឺនផ្ទាល់ដល់មន្រ្តីការិយាល័យ មន្រ្តីសេវាសង្គម និងអ្នកពាក់ព័ន្ធថ្នាក់ស្រុកអំពីរបៀបរៀបចំរបាយការណ៍រីកចម្រើនស្តីពីការអនុវត្តសកម្មភាពការងារសេវាសង្គមនៅថ្នាក់ស្រុក និងថ្នាក់ឃុំ។
វិធីសាស្រ្តអនុវត្ត៖
ដើម្បីធានាបាននូវប្រសិទ្ធិភាពនៃការចុះគាំទ្រតាម
បណ្តាថ្នាក់ស្រុកនីមួយៗ ក្រុមការងារបានអនុវត្តវិធី
សាស្រ្តហ្វឹកហ្វឺនដោយផ្ទាល់ដល់មន្រ្តីការិយាល័យ
មន្រ្តីសេវាសង្គមនិងមន្រ្តីពាក់ព័ន្ធ ជាលក្ខណៈក្រុម
តូចៗ ដោយណែនាំ អំពីចំណុចគន្លឹះសំខាន់ៗនៃការ
អនុវត្តការងារផ្សារភ្ជាប់រវាងទ្រឹស្តី ជាមួយនឹងការអនុវត្ត
ជាក់ស្តែង។ ជាមួយគ្នានេះឧបករណ៍សម្រាប់ចុះតាម
ដាន និងប្រមូលទិន្នន័យសម្រាប់ការរៀបចំរបាយ
ការណ៍ស្តីពីការអនុវត្តសកម្មភាពសេវាសង្គមថ្នាក់ស្រុក
និងថ្នាក់ឃុំ ត្រូវបានណែនាំលម្អិត ជាមួយនឹងការ
ហ្វឹកហ្វឺនបន្ថែមពីការសរសេររបាយការណ៍ប្រចាំខែ
និងប្រចាំត្រីមាសទាក់ទងនឹងការអនុវត្តកិច្ចព្រមពៀងរវាងរដ្ឋបាលខេត្តនិងរដ្ឋបាលថ្នាក់ក្រុងស្រុក និងរបាយការណ៍សេវា សង្គមក្រុង ស្រុក និងឃុំសង្កាត់។
លទ្ធផល៖
មន្រ្តីរបស់រដ្ឋបាលស្រុកចំនួន៤ស្រុក សរុបចំនួន ១៨
នាក់ (ស្រី៦នាក់) ត្រូវបានហ្វឹកហ្វឺនផ្ទាល់ ដែលមាន
សមាសភាពចូលរួមដូចជា៖ មន្រ្តីការិយាល័យផែនការ
និងគាំទ្រឃុំសង្កាត់ មន្ត្រីការិយាល័យរដ្ឋបាល និង
ហិរញ្ញវត្ថុមន្ត្រីសេវាសង្គម និងទីប្រឹក្សាស្រុក ។
កិច្ចប្រជុំពង្រឹងសមត្ថភាពតាមថ្នាក់ស្រុកនេះ បាន
ប្រព្រឹត្តិទៅដោយរលូន និងទទួលបានលទ្ធផលល្អ
តាមរយៈនៃការហ្វឹកហ្វឺនផ្ទាល់ ជាមួយនឹងការធ្វើបទ
បង្ហាញរបស់ក្រុមការងារបច្ចេកទេសត្រួតពិនិត្យ និង
វាយតម្លៃថ្នាក់ខេត្តដោយមានការយកចិត្តទុកដាក់ពី
អ្នកចូលរួម។
តាមរយៈសកម្មភាពនៃកិច្ចប្រជុំតាមបណ្តាថ្នាក់ស្រុកទាំង៤ខាងលើ ក្រុមការងារត្រួតពិនិត្យនិងវាយតម្លៃថ្នាក់ខេត្ត អាចវាយតម្លៃបានថា អ្នកចូលរួមទាំងអស់បានបង្កើនចំណេះដឹងបន្ថែមមួយកម្រិតទៀត ដោយរំពឹងថា ការអនុវត្តអនុវត្តតួនាទី ភារៈកិច្ច ចំពោះការងារសេវាសង្គមនៅថ្នាក់ស្រុក និងថ្នាក់ឃុំ ជាមួយនឹងការរៀបចំរបាយការណ៍កាន់តែមានភាពប្រសើឡើង៕ ដោយៈ ទូច លក្ខិណា ទីប្រឹក្សាតាមដានត្រួតពិនិត្យ និងវាយតម្លៃថ្នាក់ខេត្ត